របៀប​បង្ការ កុំ​ឲ្យ​កូនតូច​របស់​អ្នក​ឆ្លង​ជំងឺ​អ៊ុត​ស្វាយ

0

ជំងឺ​អ៊ុត​ស្វាយ ជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែល​បង្កឡើង​ដោយសារតែ​វីរុស​ម្យ៉ាង​មាន​ឈ្មោះថា Varicella Zoster virus ហើយ​ជា​ញឹកញាប់​វា​កើតឡើង​នៅក្នុង​រដូវរងា។ អ្នក​ដែល​កើត​ជំងឺ​អ៊ុត​ស្វាយ តែងមាន​អាការ​អស់កម្លាំង មិន​ចង់​ញ៉ាំ​អាហារ ហើយ​រយៈពេល ២៤ទៅ៤៨ម៉ោង នឹង​ចាប់ផ្តើម​ក្តៅខ្លួន។ នៅ​ថ្ងៃទី៣ ស្បែក​ចាប់​ផ្តើមឡើង​កន្ទួល​រមាស់ កន្ទួល​ពណ៌​ក្រហម និង​ចេញ​ពងទឹកស។

បញ្ហា​គួរ​ឲ្យ​បារម្ភ​នៃ​ជំងឺ​នេះ គឺអាច​នាំ​ឲ្យ​មាន​ស្លាកស្នាម​នៅលើ​ស្បែក​ក្រោយពេល​ជាសះស្បើយ ហើយ​មាន​អ្នកជំងឺ​ខ្លះ​អាច​បន្សល់ទុក​មួយជីវិត​ផង​ក៏មានដែរ។ ដូច្នេះ​ដើម្បី​បង្ការ​កុំ​ឲ្យ​កូន​ជាទី​ស្រឡាញ់​របស់​អ្នក​ឆ្លង​ជំងឺ​នេះ អ្នក​គួរតែ​អនុវត្តតាម​គោ​ការណ៍​ដូចខាងក្រោម៖

១.កុំ​ប៉ះពាល់​មនុស្ស​ដែល​កើត​អ៊ុត​ស្វាយ

ជំងឺ​អ៊ុត​ស្វាយ ងាយ​នឹង​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅកាន់​មនុស្ស​ម្នាក់ទៀត​ខ្លាំងណាស់ ហេតុនេះ​ប្រសិនបើ​អ្នក​ដឹងថា​មានការ​ឆ្លង​ជំងឺ​អ៊ុត​ស្វាយ​នៅ​កន្លែង​ណា កុំ​ឲ្យ​កូន​ទៅ​កន្លែង​នោះ​ឲ្យ​សោះ។ មិន​ថា​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ ឬ​មន្ទីរពេទ្យ​នោះទេ ព្រោះ​វា​ជា​កន្លែង​ដែល​ពោរពេញ​ទៅដោយ​បាក់តេរី​ប្រមូលផ្តុំ។

២.កុមារ​ដែលមាន​ជំងឺ​អ៊ុត​ស្វាយ គួរតែ​ស្នើ​ឲ្យ​គាត់​ផ្អាក​រៀន​សិន

ប្រសិនបើ​មាន​កុមា​រណា​ម្នាក់ នៅក្នុង​ចំណោម​មិត្ត​រួម​ថ្នាក់​របស់​កូន​អ្នក បានកើត​ជំងឺ​ង​អ៊ុត​ស្វាយ នោះ​ឪពុកម្តាយ​គួរតែ​ស្នើ​ឲ្យ​ពួកគេ​ផ្អាក​រៀន​បណ្តោះអាសន្ន​សិន ហើយ​រងចាំ​ដល់ពេល​ជំងឺ​ជាសះស្បើយ​ទើប​ឲ្យ​ត្រលប់​មកវិញ។ ព្រោះ​អ្នកជំងឺ​នេះ​អាច​ឆ្លង​យ៉ាង​ងាយ​តាមរយៈ​សកម្មភាព​លេង​ជាមួយគ្នា ឬ​ចែក​របស់របរ​លេង​ជាមួយគ្នា។

៣.បង្កើន​ប្រព័ន្ធ​ភាពស៊ាំ

វិធី​សាមញ្ញ​បំផុត​ដើម្បី​បង្ការ​ជំងឺ​អ៊ុត​ស្វាយ ចំពោះ​កុមារ គឺ​ការធ្វើ​លំ​ហាត់ប្រាណ​ប្រចាំថ្ងៃ និង​ការ​ទទួលទាន​អាហារ​សម្បូរ​វីតាមីន C ដើម្បី​ពង្រឹង​ប្រពន្ធ​ភាពស៊ាំ ប្រឆាំងនឹង​ជំងឺ​នេះ៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here