ប្រយ័ត្ន​ផង! ឲ្យ​កូន​លេង​ហ្គេម​តាម​ទូរ​សព្ទ​ច្រើនពេក អាច​ប្រឈម​នឹង​បញ្ហា​ហូរឈាម​ក្នុង​ខួរក្បាល

0

បច្ចុប្បន្ននេះ ទូរ​សព្ទ​ចល័ត បានក្លាយ​ទៅជា​ឧបករណ៍​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​មនុស្ស​គ្រប់រូប ក្នុងការ​ទំនាក់ទំនង​ការងារ ឬ​ប្រក​បរបរផ្សេង។ ទន្ទឹមនឹងនេះ​ផងដែរ ទូរ​សព្ទ​ក៏បាន​ក្លាយទៅជា​ឧបករណ៍​សម្រាប់​កំសាន្ត​របស់​កុមារតូចៗផងដែរ ដោយ​តែ​ឪពុកម្តាយ​មិន​ចង់ឃើញ​កូន​យំ ឬរ​ពិស​ច្រើន។ ក៏ប៉ុន្តែ​អ្នកជំនាញ​បាន​ព្រមាន​ថា អ្នក​ពុំគួរ​ប​ណ្តោ​ល​ឲ្យ​ក្មេង​លេង​ទូរ​សព្ទ​ច្រើនពេក​នោះទេ ព្រោះ​វា​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ។

Image result for child with game phone

ថ្មីនេះៗ នៅក្នុង​ប្រទេស​ចិន មាន​យុ​វ័យ​ម្នា​ក់បាន​លេង​ហ្គេម​ក្នុង​ទូរ​សព្ទ​ដៃ​យ៉ាង​សប្បាយរីករាយ​ជា​រៀងរាល់​យប់ ហើយ​ថ្ងៃមួយ​គាត់​បាន​អាការ​ឈឺក្បាលភ្លាមៗ ក្អួត និង​សន្លប់​ឈឹង។ ពេលនោះ​ក្រុមគ្រួសារ បា​នប​ញ្ចូ​ន​គាត់​ទៅកាន់​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់ភ្លាមៗ ហើយ​គ្រូពេទ្យ​បាន​រកឃើញថា គាត់​បានដាក់​រហែល​ខួរក្បាល តែ​សំណាងល្អ​ត្រូវបាន​ព្យាបាល​ទាន់ពេលវេលា។

អ្នកជំនាញ​ផ្នែក​សរសៃប្រសាទ​បាន​ព្រមាន ការកើនឡើង​នៃ​បញ្ហា​ហូរឈាម​ក្នុង​ខួរក្បាល​ចំពោះ​កុមារ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយសារតែ​ការលេង​ហ្គេម​តាម​ទូ​រស​ព្ទៃ​ច្រើនពេក។ យោងតាម​ស្ថិតិ​បាន​ប៉ាន់ប្រមាណ​ថា មាន​អ្នកជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ប្រហែលជា ២លាន​នាក់​នៅក្នុង​ប្រទេស​ចិន​ជា​រៀងរាល់ឆ្នាំ ហើយ​មនុស្ស២លាន​នាក់​នោះ​មាន​វ័យក្មេង និង​វ័យ​កណ្តោល។

អាស្រ័យហេតុនេះ អាណាព្យាបាល​ទាំងឡាយ​គួរតែ​កំណត់​ឲ្យ​កូន​លេង​ទូរ​សព្ទ​ដៃ ឬ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ចផ្សេងៗទៀត ដើម្បី​ជៀសផុត​ពី​ហានិភ័យ​ដល់​សុខភាព៕

 

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here