៣វិធី អាចជួយ​កាត់បន្ថយ​កម្តៅ​កុមារ​ប្រកបដោយ​សុវត្ថិភាព

0

ជាការ​ពិតណាស់ នៅពេល​កូន​កើត​ជំងឺ​គ្រុនក្តៅ​អាណាព្យាបាល​មួយចំនួនធំ​តែងតែ​នាំ​កូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម ប៉ុន្តែ​ចុះបើ​បញ្ហា​នេះ​កើតឡើង​ចំពាក់​កណ្តោល​អា​ធ្រា​ត ឬ​ម​ធ្យា​បាយ​ធ្វើដំណើរ​នៅ​ឆ្ងាញ​ពី​ពេទ្យ តើ​អ្នក​ត្រូវធ្វើ​យ៉ាងណា? ហេតុនេះ​ដើម្បី​កាត់បន្ថយ​កម្តៅ​កុមារភ្លាមៗ អ្នក​គួរតែ​ដឹង​ពី​វិធី​មួយចំនួន ដើម្បី​បង្ការ​គ្រោះថ្នាក់​ដល់​សុខភាព ឬ​ផលវិបាកផ្សេងៗដល់​កុមារ។

Image result for babyandmom

 

ប្រើ​ទឹក​ក្តៅ​ឧណ្ឌៗជូត​សម្អាត​រាងកាយ
នៅពេល​កុមារ​ក្តៅខ្លួន​ខ្លាំង អ្នក​គួរប្រើ​កន្សែង​ស្អាត ជ្រលក់​ចូលក្នុង​ទឹក​ឧណ្ឌៗ រួច​ជូត​សម្អាត​រាងកាយ​ឲ្យ​សព្វ ជាពិសេស​បាតដៃ​បាតជើង និង​ស្អំ​លើ​ថ្ងាស​ផងដែរ។ អ្នក​ត្រូវ​ព្យាយាម​អនុវត្ត​ម្តង​ហើយ​ម្តងទៀត រហូត​ទាល់តែ​សីតុណ្ហភាព​រាងកាយ​មានការ​ថយចុះ។

ត្រាំ​ជើង​ក្នុង​ទឹក​ក្តៅ​ឧណ្ឌៗ
ការ​ត្រាំ​ជើង​ក្នុង​ទឹក​ក្តៅ​ឧ​ណ្ឌ​ក្នុង​សីតុណ្ហភាព ៤០អង្សា​សេ ឲ្យ​បាន​ប្រហែលជា ១៥នាទី បន្ទាប់មក​ជូត​ស​ម្ងួ​ត​ជើង​កុមារភ្លាមៗពេល​ដកចេញ​វិញ។ ការធ្វើ​បែបនេះ អាចជួយ​បង្កើច​រាច​រណ៍​ឈាម និង​កាត់បន្ថយ​អា​ការមិន​ស្រួលខ្លួន​ដែល​ប​ណ្តោ​ល​មកពី​គ្រុនក្តៅ។

 

ផឹកទឹក​ឲ្យា​បាន​ច្រើន
នៅពេលដែល​កុមារ មាន​ជំងឺ​គ្រុនក្តៅ​រាងកាយ​អាច​នឹង​ងាយ​បែកញើស​ច្រើន។ នៅពេលនេះ អាណាព្យាបាល​ទាំងឡាយ​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​បន្ថែម​ទឹក​ដល់​កុមារ​ឲ្យ​បាន​ច្រើន ដើម្បី​ការពារ​រាងកាយ​ពួកគេ​កុំ​ឲ្យ​ខ្វះ​ជាតិ​ទឹក។

អ្នក​អាច​ផ្តល់​ទឹក​ក្តៅ​ឧណ្ឌៗ ដើម្បី​ជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ការបញ្ចេញ​ជាតិពុល​ពី​រាងកាយ​តាមរយៈ​ទឹកនោម​មកវិញ​ផងដែរ៕

Related image

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here