នោះ! ទម្លាប់​ឲ្យ​កូន​គេង​យប់​ជ្រៅ​មិន​ត្រឹមតែ​ក្រិន​នោះទេ ថែមទាំង​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ច្រើនយ៉ាង

0

គ្រប់គ្នា​ប្រហែល​ដឹង​ហើយ​ថា ទម្លាប់​នៃ​ការ​គេង​យប់​ជ្រៅ ហើយ​ឆាប់​ភ្ញាក់​ពី​ព្រលឹម​អាចមាន​ផលប៉ះពាល់​ដល់​មនុស្សពេញវ័យ ប៉ុន្តែ​វា​ក៏​ប៉ះពាល់​ដល់​សុខភាព​កុមារ​ខ្លាំង​ផងដែរ។

Image result for good morning cute baby love

 

អ្នក​ត្រូវ​ឲ្យ​កុមារ​ឆាប់​ចូល​គេង​ពី​ព្រលប់ ព្រោះ​នៅ​ម៉ោង ១០ទៅ ១អា​ធ្រា​ត ជា​ដំណាក់កាល​នៃ​ការបញ្ចេញ​អ័រម៉ូន​លូតលាស់​ខ្ពស់​របស់​កុមារ ហេតុនេះ​ការ​ឲ្យ​កុមារ​ឆាប់​គេង​ពី​ព្រលប់ ជា​អំណោយ​ល្អ​ដល់​ការលូតលាស់​របស់​ពួកគេ។

ប្រសិនបើ​ឪពុកម្តាយ​រក្សា​ទម្លាប់​ឲ្យ​កុមារ​ចូល​គេង​យប់​ជ្រៅ វា​អា​ចប​ណ្តោ​ល​ឲ្យ​មាន​ហានិភ័យ​សុខភាពផ្សេង៖

Image result for baby sleep asian

 

១.ប៉ះពាល់​ដល់​ការ​លូត​កម្ពស់

ថ្វីបើ​ការកើនឡើង​កម្ពស់​រប​ស់​កុមារ​រហូតដល់ ៧០ភាគរយ អាស្រ័យទៅលើ​ធនធាន​ហ្សែ​ន​របស់​ឪពុកម្តាយ​ក៏ដោយ ក៏​នៅមាន ៣០ភាគរយ​ទៀត អាស្រ័យទៅលើ​កត្តាផ្សេងៗដែរ។ ៣០ភាគរយ​នេះ នឹង​កំណត់ថា​តើ កូន​របស់​អ្នក​ខ្ពស់​ជា​ឪពុកម្តាយ​របស់​ពួកគេ​នាពេល​អនាគត​ផងដែរ។

ការ​គេង​នឹង​ប៉ះពាល់​ដល់​ការលូតលាស់​កូន​ដោយផ្ទាល់ នៅពេលដែល​ក្រពេញ​បញ្ចេញ​អ័រម៉ូន​លូតលាស់​អំឡុងពេល​គេង។ នៅពេលដែល​ម៉ាស​របស់​ខួរក្បាល​មាន​ទំហំ​ធំ​ពេញ​មួយ​យប់ វា​នឹង​បញ្ចេញ​អ័រម៉ូន​ច្រើន ដូចជា​អ័រម៉ូន​ភេទ និង​អ័រម៉ូន​លូតលាស់។

ធម្មតា​នៅពេល​យប់​ក្រពេញ​បញ្ចេញ​អ័រម៉ូន​លូតលាស់​មាន​ទំហំ​ធំ។ អ័រម៉ូន​លូតលាស់​កាន់តែច្រើន​ត្រូវ​បញ្ចេញ​បន្ថែមទៀត វា​អាចជួយ​ឲ្យ​រាងកាយ​លូតលាស់ ជាពិសេស​ពេលវេលា​ដ៏​សំខាន់បំផុត​ចាប់ពី​ម៉ោង ១០ ដល់១អា​ធ្រា​ត និង ៥ទៅ ៧ព្រឹក។

មានតែ​អ្នក​ស្ថិតក្នុង​ស្ថានភាព​គេង​ទេ ដែល​រាងកាយ​អាច​បញ្ចេញ​អ័រម៉ូន​លូតលាស់​ធំ​នោះបាន ដូច្នេះ​ដំបូល​ន្មា​ន​សម្រាប់​អ្នក​គឺ​ត្រូវ​ព្យាយាម​ឲ្យ​កុមា​រគេង​នៅ​ម៉ោង៩ យប់ ជាពិសេស​អំឡុងពេល​កុមារ​កំពុងតែ​រីកលូតលាស់។

Image result for baby sleep asian

 

២.ងាយ​នឹង​ទទួលរង​នូវ​ជំងឺផ្សេងៗ

ការ​គេង​លក់​ស្កប់ស្កល់ រាងកាយ​នឹង​ផលិត​សារធាតុផ្សេងៗរួមមាន cytokine protein ដែល​ត្រូវបាន​ប្រើ​ជា​ចម្បង​ដើម្បី​ការពារ​ការឆ្លង​ជំងឺផ្សេង។

នៅពេល​រាងកាយ​គេង​បាន​គ្រប់គ្រាន់ រាងកាយ​នឹង​សម្រាក​បាន​គ្រប់គ្រាន់​ដែរ ហេតុនេះ​វា​អាចជួយ​លើកកម្ពស់​ការជួស​ជូ​ល និង​បង្កើន​ឡើងវិញ​នូវ​ប្រព័ន្ធ​ដំណើរការផ្សេងៗនៅក្នុង​រាងកាយ។ ប៉ុន្តែ​នៅពេល​អ្នក​គេង​មិនបាន​គ្រប់គ្រាន់​វិញ​នោះ វា​ជះឥទ្ធិពល​ដល់​បរិមាន​នៃ​ជាតិ​ស្ករ កាត់បន្ថយ​ភាពស៊ាំ និង​ងាយ​ឆ្លង​ជំងឺ ជាពិសេស​ស​ផ្តាសាយ។

៣.ខូច​បេះដូង

កុមារ​ដែល​មិន​ទទួលបាន​ការ​គេង​គ្រប់គ្រាន់ នឹងមាន​ភាព​តានតឹង​ច្រើន​ហួសប្រមាណ បង្កើន​សម្ពាធ​ឈាម ចង្វាក់បេះដូង​លោត​ញាប់ និង​ដង្ហើម​ដក​លឿន ហើយ​ប​ណ្តោ​ល​ឲ្យ​មាន​ជំងឺ​សរសៃឈាម​បេះដូង ប្រសិនបើ​ស្ថានភាព​នេះ​នៅតែ​បន្ត​យូរ។

Image result for baby sleep asian

 

៤.ប​ណ្តោ​ល​ឲ្យ​ធាត់

កុមារ​ដែល​មិន​ទទួល​បានការ​សម្រាក​គ្រប់គ្រាន់ ពួកគេ​នឹង​គ្មាន​ស្មារតី​ក្នុង​ការលេង ឬ​ធ្វើ​លំ​ហាត់ប្រាណ ដែល​ធ្វើ​ឲ្យ​រាងកាយ​ក្លាយ​គ្មាន​សុខភាព​ល្អ និង​ឈឺ​ច្រើន។

ហេតុនេះ អ្នក​ត្រូវ​ទម្លាប់​កុមារ​ឲ្យ​គេង​ពី​ព្រលប់ ដើម្បី​ជួយ​ឲ្យ​ខួរក្បាល​ធ្វើការ​បាន​លឿន និង​បង្កើន​ការចង់ចាំ​បានល្អ។ ផលប៉ះពាល់​ទៅលើ​សុខភាព​កុមារ យើង​មិនអាច​នឹកស្មាន​ដល់​ទេ ហេតុនេះ​ឪពុកម្តាយ​គួរ​ទម្លាប់​ឲ្យ​កូន​គេង​យ៉ាងហោចណាស់១០ក្នុង​មួយ​យប់៕

Related image

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here