ស្វែងយល់ពីការឆ្លងមេរោគត្រចៀកចំពោះកុមារ ក្រោមអាយុ៣ឆ្នាំ

0

ប្រហែលជា ៧៥ភាគរយនៃកុមារ បានជួបប្រទះបញ្ហាឆ្លងមេរោគត្រចៀកមុនពួកគេមានអាយុ ៣ ឆ្នាំ។ ការឈឺត្រចៀកជាញឹកញាប់ចាប់ផ្តើមបន្ទាប់ពីកុមារកើតជំងឺផ្តាសាយ ខណៈដែលសារធាតុរាវនៅជាប់ចំកណ្តោលនៃត្រចៀក ឆ្លងមេរោគ ឬក៏ឆ្លងបាក់តេរី។

រោគសញ្ញានៃបញ្ហាឈឺត្រចៀក អាចបណ្តោលឲ្យទារកយំច្រើនខុសប្លែកពីធម្មតា ភ្នែកហាក់ដូចជាមានសភាពហើម និងមានបញ្ហាការគេង។ ការឆ្លងមេរោគអាចងាយនឹងកើតមាន ជាពិសេសប្រសិនបើទារកពិបាកក្នុងការគេង ឬមានជំងឺផ្តាសាយច្រើនថ្ងៃ។ ប្រសិនបើកូនរបស់អ្នកមានជំងឺផ្តាសាយ ក្រោយមកពួកគេហាក់ដូចជាមានអាការខុសប្លែកពីធម្មតាទៀត គួរតែពិនិត្យមើលត្រចៀករបស់ពួកគេភ្លាម។

កុមារជាច្រើនមានការឆ្លងមេរោគត្រចៀក តែងតែមានអាការឈឺត្រចៀក អមទៅដោយសីតុណ្ហភាពរាងកាយកើនឡើងខ្ពស់។ ដូច្នេះ បើមានការសង្ស័យណាមួយ គួរតែប្រញាប់នាំកូនទៅមន្ទីរពេទ្យឲ្យអ្នកជំនាញពិនិត្យភ្លាម ជាពិសេសទារកក្រោមអាយុ ៦ខែ៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here