ទារកទើបនឹងកើតមួយសប្តាហ៍ដំបូង ចាំបាច់ត្រូវងូតទឹករាល់ថ្ងៃមែនទេ?

0

ការងូតទឹកឲ្យទារកក៏អាស្រ័យទៅលើអាយុរបស់ពួកគេផងដែរ។ វាគ្រប់គ្រាន់ណាស់ទៅហើយក្នុងការងូតទឹកឲ្យទារក ២ទៅ៣ដងក្នុងមួយសប្តាហ៍ដំបូង ក្រៅពីនេះអ្នកអាចលាងសម្អាតផ្ទៃមុខ និងដៃរបស់ពួគគេ២ទៅ៣ដងក្នុងមួយថ្ងៃ។

ការងូតទឹកមុនពេលគេង អាចជួយឲ្យគេគេងលក់ស្រួល ប៉ុន្តែអ្នកមិនត្រូវងូតទឹកឲ្យទារកមុន ឬក្រោយពេលបំបៅដោះភ្លាមៗនោះទេ ព្រោះវាអាចបណ្តោលឲ្យពួកគេមានអារម្មណ៍មិនស្រួលនៅពេលកំពុងឃ្លាន និងក្អួតនៅពេលឆ្អែត។

ខាងក្រោមនេះ ជារបៀបងូតទឹកឲ្យទារកដើម្បីសុវត្ថិភាព៖

  • រកកន្លែងដែលមានភាពកកក្តៅ និងមានសុវត្ថិភាព
  • ពិនិត្យមើលសីតុណ្ហភាពទឹកជានិច្ច
  • ត្រូវងូតទឹកក្តៅឧណ្ឌៗ មិនត្រជាក់ពេក មិនក្តៅពេក
  • ទារកទើបនឹងកើតមិនចាំបាច់ប្រើឧបករណ៍ ឬស្បែដុសខ្លួននោះទេ
  • នៅពេលប្រើប្រាស់សាប៊ូសូមប្រុងប្រយ័ត្នបំផុត ព្រោះទារកអាចរអិលចេញពីដៃបាន
  • ការងូតទឹកមិនចាំបាច់រាល់ថ្ងៃនោះទេ ប៉ុន្តែតំបន់មួយចំនួនដូចជា ដៃ ជើង និងផ្ទៃមុខអាចសម្អាតរាល់ថ្ងៃបាន៕
SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here