រូបមន្ត​ពីរ​យ៉ាង អាចជួយ​ពន្លូត​កម្ពស់​កុមារ​ឲ្យ​ខ្ពស់ ដោយ​ពុំ​ចាំបាច់​ប្រើ​ថ្នាំ

0

ក្នុងនាម​ជា​ឪពុកម្តាយ តែងតែ​ចង់ឃើញ​កូន​មានការ​លូត​កម្ពស់​ត្រូវ​ស្តង់ដារ នៅពេល​ធំ​ពេញវ័យ។ ប៉ុន្តែ​ក្នុងពេល​បច្ចុប្បន្ននេះ មាន​កុមារ​ជាច្រើន​តែងតែ​ជួប​បញ្ហា​លូត​កម្ពស់​មិន​សមស្រប​ទៅតាម​អាយុ​ឡើយ ឬ​អាច​និយាយបានថា​កុមារ​ជួប​បញ្ហា​ក្រិន​មិន​ព្រម​ធំ។ អាស្រ័យហេតុនេះ ប្រសិនបើ​អ្នក​ចង់​ឲ្យ​កូន​លូត​កម្ពស់​ខ្ពស់​ដូច​បំណង អ្នក​ត្រូវ​ស្វែងរក​វិធី​ជំនួយ​តាំងពី​នៅ​វ័យ​កុមារ។

Image result for tall baby

វិធី​ទី១៖ ជ្រើស​របប​អាហារ​ដែលមាន​តុល្យភាព​សម្រាប់​ការអភិវឌ្ឍ​រាងកាយ​ទាំងមូល

ជំ​ហ៊ាន​ដំបូង​ដើម្បី​សម្រេច​បានការ​លូត​កម្ពស់ អ្នក​ត្រូវ​ជ្រើស​របប​អាហារ​ឲ្យ​មាន​តុល្យភាព។ ប្រសិនបើ​អ្នក​ពិតជា​ចង់​ឲ្យ​កូន​មាន​កម្ពស់​ខ្ពស់ គួរ​ដក​ហាំ​ប៊ឺ​ហ្គឺ ភេសជ្ជៈ​កំប៉ុង​មាន​ផ្ទុក​ជាតិ​ផ្អែម និង​អាហារ​ចៀន​ឬ​បំពង​ចេញ។

ការផ្លាស់ប្តូរ​របប​អាហារ​ដែលមាន​តុល្យភាព សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​គ្រ​ប់​ប្រភេទ​រួមមាន​ប្រូតេអ៊ីន កាបូន​អ៊ី​ដ្រា​ត និង​ខ្លាញ់។ អ្នក​អាច​ផ្តល់​ឲ្យ​កុមា​រញ៉ាំ​អាហារ​ទាំងនេះ​ក្នុង​កម្រិត​មធ្យម ប៉ុន្តែ​គួរ​ជៀសវាង​ការ​ញ៉ាំ​កាបូន​អ៊ី​ដ្រា​ត និង​ខ្លាញ់​ក្នុងពេល​តែមួយ។

បន្ថែម​ពីលើ​របប​អាហារ​មាន​ផាសុខភាព អ្នក​គួរ​ទទួលទាន​ប្រូតេអ៊ីន សាច់​គ្មាន​ខ្លាញ់ រួមមាន​សាច់មាន់ និង​សាច់ផ្សេងៗទៀត សណ្តែក ត្រី ផលិតផល​ទឹកដោះគោ…។ ប្រូតេអ៊ីន​នៅក្នុង​អាហារ​ទាំងនេះ អាចជួយ​ពង្រឹង​សាច់ដុំ ឆ្អឹង និង​ជំរុញ​ដល់​ការលូតលាស់​របស់​រាង​កាយ។

ក្រៅពីនេះ​អ្នក​ក៏ត្រូវ​ប្រើ​វីតាមីន D និង​កាល់ស្យូម​ផងដែរ។ បន្លែ​បៃតង និង​ផលិតផល​ទឹកដោះគោ គឺជា​ប្រភព​សម្បូរបែប​នៃ​ជាតិ​កាល់ស្យូម។

ការសិក្សា​បានបង្ហាញ​ថា ស័ង្កសី អាចជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​រាងកាយ​យ៉ាង​មាន​ប្រសិទ្ធភាព។ ដូច្នេះ សូម​បន្ថែម​ស្រូវ​សាលី គ្រាប់​ល្ពៅ សណ្តែក ក្តាម​សមុទ្រ …ទៅក្នុង​របប​អាហារ​កុមារ​ជាប្រចាំ។

វិធី​ទី២៖ ការធ្វើ​លំ​ហាត់ប្រាណ

ការធ្វើ​ឲ្យ​សាច់ដុំ​លាតសន្ធឹង គឺជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ ដើម្បី​បង្កើន​កម្ពស់​សម្រាប់​កូន​របស់​អ្នក។ ការហាត់​ប្រាណ​សាមញ្ញ​ដែល​ទាក់ទង​នឹង​ការ​សម្រាក​នៃ​សាច់ដុំ គឺជា​ភាពចាំបាច់​បំផុត។ នៅក្នុង​ចំណោម​លំ​ហាត់ប្រាណ​មួយ ដែល​ត្រូវបាន​ណែនាំ​ឲ្យ​កុមារ​អនុវត្ត គឺ​ការ​ឈរ​ឲ្យ​ត្រង់​ជាប់​ទៅនឹង​ជញ្ជាំង។

រួច​ប្រាប់​ឲ្យ​កូន​របស់​អ្នក​លើកដៃ​ឡើង​ឲ្យ​ខ្ពស់ ហើយ​ក្តាប់ដៃ​ទាំងពីរ​ឲ្យ​ណែ​ត​តាម​ដែល​អាចធ្វើ​ទៅបាន។ ជំ​ហ៊ាន​បន្ទាប់​គឺ ខ្នង​ត្រូវ​ពិត​លើ​ជញ្ជាំង និង​ឈរ​ចម្អើត​ជើង ដើម្បី​ឲ្យ​សាច់ដុំ​ជើង​លា​ឲ្យ​អស់។ ការធ្វើ​លំ​ហាត់ប្រាណ​នេះ ត្រូវធ្វើ​ឡើងវិញ​ឲ្យ​បាន១០ដង​ក្នុង​មួយថ្ងៃ។

ការធ្វើ​លំ​ហាត់ប្រាណ​ដ៏​អស្ចារ្យ​មួយ​ផ្សេងទៀត គឺ​អ្នក​ត្រូវ​ណែនាំ​ឲ្យ​កូន​អង្គុយ​នៅលើ​ឥដ្ឋ ដោយ​ជើង​របស់​ពួកគេ​សណ្តូក​ឲ្យ​ត្រង់ និង​កន្ធែក​ចេញពី​គ្នា​ឲ្យ​អស់។ បន្ទាប់មក​ធ្វើការ​បង្វិល​ចង្កេះ ឲ្យ​បាន​ច្រើន​ជុំ នេះ​ជា​វិធី​ធ្វើ​លំ​ហាត់ប្រាណ​ដ៏​មាន​ប្រសិទ្ធភាព ព្រោះ​វា​អាចជួយ​ពង្រឹង​ឆ្អឹងខ្នង និង​បង្កើន​ឥរិយាបថ​របស់​កុមារ។

ក្រៅពីនេះ អ្នក​អាច​ជំរុញ​ឲ្យ​កូន​ធ្វើ​លំ​ហាត់ប្រាណ​ដូចជា រត់ ហែល​ទឹក លោតអន្ទាក់ និង​ហាត់​យូ​ហ្គា… ដើម្បី​ឲ្យ​ឆ្អឹង​លូតលាស់​បានល្អ៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here