ស្វែងយល់ពីការហូរឈាម ក្រោយពេលឆ្លងទន្លេរួច

0

ស្ត្រីស្ទើរតែទាំងអស់បានបាត់បង់ឈាមក្នុងរយៈពេល៣ឬ៤ថ្ងៃ បន្ទាប់ពីឆ្លងទន្លេ តែមានស្ត្រីមួយចំនួនមានការហូរឈាមតាមទ្វារមាសរហូតដល់ ៤សប្តាហ៍ក្រោយពេលឆ្លងទន្លេ។ ការហូរឈាមក្រោយពេលឆ្លងទន្លេ ត្រូវបានកំណត់ថា ជាការបាត់បង់ឈាមលើសពី ៥០០មីលីលីត្រ ។

បន្ទាប់ពីឆ្លងទន្លេ សុកតែងតែបំបែកចេញពីជញ្ជាំស្បូន ហើយបណ្តេញចេញពីរាងកាយតាមរយៈទ្វារមាស។ កន្លែងដែលសុកត្រូវបានភ្ជាប់នឹងនៅតែបន្តហូរឈាម រហូតដល់មានការកន្ទ្រាក់ខ្លាំងៗនៃស្បូនដើម្បីរារាំងសរសៃឈាមនៅជាប់នឹងជញ្ជាំងស្បូន ហើយបញ្ឈប់ជាបណ្តើរៗ។

ភាគច្រើននៃការហូរឈាមក្រោយពេលឆ្លងទន្លេ ជាពិសេសប្រសិនបើករណីធ្ងន់ធ្ងរ នោះគឺជាលទ្ធផលនៃការហូរឈាមចេញពីស្បូន។​ ទោះជាយ៉ាងណាក៏ដោយ ការហូរឈាមអាចមកពីកស្បូន ឬទ្វារមាសផងដែរ។

ជាធម្មតាការហូរឈាម អាចកើតមានឡើងមួយក្នុងចំណោម ៥០ករណី ក្រោយពេលឆ្លងទន្លេភ្លាមៗ។ មានស្ត្រីតិចតួចណាស់ដែលមានការហូរឈាមក្រោយពេលឆ្លងទន្លេ ដែលមានការហូរឈាមលើសពី ២៤ម៉ោង ។ ការហូរឈាមក្រោយពេលឆ្លងទន្លេធ្ងន់ធ្ងរ អាចជាការគំរាមកំហែងដល់អាយុជីវិត ប៉ុន្តែវាមិនមែនជារឿងចម្លែកទេ៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here