ស្វែងយល់​ពី​ជំងឺក្អកមាន់ និង​វិធី​ការពារ​កុំអោយ​កើតមាន​លើ​ទារក

0

ជំងឺក្អកមាន់ កើតឡើង​ដោយសារតែ​ការឆ្លង​មេរោគ​បាក់តេរី​ទៅក្នុង​សួត និង​ផ្លូវដង្ហើម។ វា​ចាប់​ផ្តើមចេញ​រោគសញ្ញា​ដូចជា ត្រជាក់​ចុង​ច្រមុះ និង​ក្អកតិចៗ បន្ទាប់ពី​រយៈពេល​ពីរ​សប្តាហ៍​កន្លងផុតទៅ​ការ​ក្អក​កាន់តែខ្លាំងឡើង។

Image result for dry cough for baby

ជារឿយៗ ការ​ក្អក​អាចធ្វើ​ឲ្យ​ផ្ទៃមុខ​របស់​ទារក​មាន​សភាព​ក្រហម ហើយ​ជួនកាល​ពិបាក​ក្នុងការ​ដកដង្ហើម​នៅ​ចុងបញ្ចប់​នៃ​ការ​ក្អក។ ការ​ក្អក អាចមាន​រយៈពេល​ច្រើន​សប្តាហ៍ ឬ​ច្រើន​ខែ។ ដូច្នេះ​ប្រការ​សំខាន់​អ្នក​ត្រូវ​តាមដាន​ការ​ក្អក​ដែល​កើតមាន​ចំពោះ​ទារក ព្រោះ​ពួកគេ​ប្រហែលជា​មិនមាន​រោគសញ្ញា​ដូចគ្នា​នោះទេ ប៉ុន្តែ​រោគសញ្ញា​មួយ​ដែល​ដូចគ្នា​គឺ​ពិបាក​ដកដង្ហើម ហើយ​ជួនកាល​អាស​ស្ទះ​ដក​ង្ហើ​មម្តង។

រយៈ​ពេលដែល​កើតមាន​អាការ​ក្អកខ្លាំងៗនេះ គឺ​ចន្លោះ៥ទៅ២១ថ្ងៃ តែ​រោគសញ្ញា​ដំបូង​នៃ​ការ​ក្អក​នឹង​បង្ហាញ​ក្រោយពេល​ការឆ្លង​បាន​បី​សប្តាហ៍។

ទោះជា​យ៉ាងណា​ដំណាក់កាល​ឆ្លង​នេះ​អាច​ត្រូវបាន​កាត់បន្ថយ ប្រសិនបើ​អ្នកទទួល​ទាន​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​រយៈពេល ៥ថ្ងៃ តាម​វេជ្ជបញ្ជា​គ្រូពេទ្យ។ វា​ពិត​ជាមាន​សារៈសំខាន់​ណាស់ ប្រសិនបើ​អ្នក​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ធ្វើ​រោគវិនិច្ឆ័យភ្លាមៗ ក្រោយពេល​សង្ស័យថា​មាន​ជំងឺ​នេះ ដោយសារតែ​ការឆ្លង​ខ្លាំង​អាច​ប៉ះពាល់​ទៅលើ​ក្រុមមនុស្ស​មួយចំនួន ជាពិសេស​ទារក​ទើបនឹង​កើត ឬ​ទារក​ក្រោម​អាយុ៦ខែ និង​ស្ត្រី​មាន​ផ្ទៃពោះ។

មេរោគ​នេះ អាច​ការពារ​បាន​តាម​រយៈ​ការចាក់​វ៉ាក់សាំង និង​កម្មវិធី​ចាក់​វ៉ាក់សាំង​ជាប្រចាំ​សម្រាប់​កុមារ រាប់បញ្ចូល​ទាំង​ការចាក់​ថ្នាំ​បង្ការ​ប្រឆាំងនឹង​ជំងឺក្អកមាន់​នៅ​ចន្លោះ​អាយុ​ពីរ បី និង​បួន​ខែ ហើយ​ម្តងទៀត​មុនពេល​ចូលរៀន។ សម្រាប់​កម្ម​បច្ចុប្បន្ន ក៏បាន​រួមបញ្ចូល​ផងដែរ នូវ​ការចាក់​វ៉ាក់សាំង​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ចន្លោះ​ពី ២៨ ទៅ ៣៨សប្តាហ៍ នៃ​ការ​មាន​ផ្ទៃពោះ ដើម្បី​ផ្តល់​ការការពារ​បន្ថែម​ដល់​កូន​ដែល​ទើបនឹង​កើត៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here