បំប៉ៅដោះ៦ខែដំបូងទទួលបានប្រយោជន៍ទាំងអ្នកម្តាយនិងទារក

0

ជាទូទៅ អ្នក​ម្តាយ​គ្រប់រូប ត្រូវបាន​ក្រុមគ្រូពេទ្យ​ណែនាំ​អោយធ្វើ​ការ​បំបៅ​ដោះ​កូន តែមួយ​មុខ​គត់​យ៉ាងតិច​បំផុត​រយៈពេល ៦ខែ ទើប​ផ្ត​ល់អាច​អាហារ​បំប៉នបន្ថែមផ្សេងៗបាន។ តើ​ហេតុអ្វី​ត្រូវ​បំបៅកូន​តែមួយ​មុខ​បែបនេះ? តាមពិត​ការ​បំបៅ​ដោះ​កូន មិន​ត្រឹម​តែមាន​ប្រយោជន៍​ដល់​កូន​នោះទេ សូម្បីតែ​អ្នក​ម្តាយ​ក៏​ទទួលបាន​ប្រយោជន៍​ដូចគ្នា​ដែរ។

Related image

អត្ថប្រយោជន៍​នៃ​ការ​បំបៅ​ទឹកដោះ​ចំពោះ​ទារក៖ ទឹកដោះ​ម្តាយ​ផ្តល់នូវ​អាហារ​បំប៉ន​ដ៏​ល្អ​បំផុត​សម្រាប់​ទារក រួមទាំង​វីតាមីន ប្រូតេអ៊ីន ខ្លាញ់​ល្អ និងអ្វីៗគ្រប់យ៉ាង​ដែល​ទារក​អ្នកត្រូវការ។ ការ​បំបៅ​ដោះ​កូន​បាន​ច្រើន អាច​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ រក្សា​ទារក​អោយ​ជៀស​ផុតពី​ជំងឺ​ធាត់ កាត់បន្ថយ​ជំងឺ​ទឹកនោមផ្អែម ខ្វះ​ជាតិ​ទឹក រាគ ទល់លាមក រលាក​ពោះវៀនធំ រលាក​ទងសួត ជំងឺ​បេះដូង និង​ជំងឺថ្លើម នៅពេល​ទារក​ធំ​ពេញវ័យ។

អត្ថប្រយោជន៍​នៃ​ការ​បំបៅកូន ចំពោះ​ម្តាយ៖ ការ​បំបៅ​ដោះ​កូន​ដុត​កាឡូរី​បន្ថែម ដូច្នេះ​វា​អាចជួយ​អ្នក​ក្នុងការ​សម្រក​ទម្ងន់​បាន​លឿន។ វា​អាចជួយ​បញ្ចេញ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន ដែល​ជួយ​អោយ​ស្បូន​របស់​អ្នក​ឆាប់​ត្រឡប់​ទៅ​ទំហំ​ធម្មតា​វិញ មុនពេល​មាន​ផ្ទៃពោះ​ម្តងទៀត ហើយ​អាច​កាត់បន្ថយ​ការ​ហូរឈាម​ស្បូន​បន្ទាប់ពី​កំណើត។ ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ក៏​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់ មហារីក​ក្រពេញ​អូវែ ជំងឺ​ពុក​ឆ្អឹង ជំងឺ​ទឹកនោមផ្អែម…។

ដូច្នេះ ការចិញ្ចឹម​កូន​ដោយ​ទឹកដោះ មិន​ត្រឹមតែ​ជួយ​អោយ​ទារក​លូតលាស់​បានល្អ​នោះទេ វា​ក៏​អាច​ធានា​ដល់​សុខភាព​ចំពោះ​អ្នក​ម្តាយ​ផងដែរ។ ម្យ៉ាងវិញទៀត ដើម្បី​ធ្វើអោយ​សុដន់​ផលិត​ទឹកដោះ​បាន​ច្រើន សម្រាប់​ផ្គត់​ផ្គង​ទារក អ្នក​ម្តាយ​ត្រូវសុំ​យោបល់​ពី​ក្រុមគ្រូពេទ្យ​អំពី​របប​អាហារ​ដែល​ត្រូវ​ទទួលទាន៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here