ល្អណាស់! អ្នកជំនាញរកឃើញខ្លាញ់មួយប្រភេទ ជួយអោយកុមារឆ្លាតវៃ និងចងចាំបានល្អ

0

យោងតាមការស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford ក្នុងប្រទេសចក្រភពអង់គ្លេស បានរកឃើញថា ខ្លាញ់អូមេហ្គា ៣ ដែលចម្រាញ់ចេញពីត្រី អាចជួយបង្កើនភាពឆ្លាតវៃ និងការចង់ចាំរបស់កុមារ។ លទ្ធផលនេះរកឃើញ បន្ទាប់ពីអ្នកជំនាញបានធ្វើការពិសោធន៍ ទៅលើកុមារចំនួន ៣៧៦នាក់ ដែលមានអាយុចាប់ពី ៧ ទៅ ៩ឆ្នាំ។

អ្នកស្រាវជ្រាវ បានបែងចែកកុមារជាពីរក្រុមផ្សេងគ្នា ពាក់កណ្តោលអោយទទួលទានអូមេហ្គា៣ ជាប្រចាំថ្ងៃ និងពាក់កណ្តោលទៀតមិនទទួលទានឡើយ។ បន្ទាប់ពី ១៦សប្តាហ៍ អ្នកស្រាវជ្រាវ បានធ្វើការពិនិត្យទៅលើកុមារឡើងវិញ រកឃើញថា អូមេហ្គា៣ អាចជួយជំរុញសមត្ថភាពក្នុងការអាន និងចង់ចាំល្អប្រសើរជាងក្រុមកុមារដែលមិនបានទទួលទានអូមេហ្គា ៣។

កាស្រាវជ្រាវពីមុនក៏បានរកឃើញដែរថា អូមេហ្គា៣ អាចជួយជំរុញដល់ការអភិវឌ្ឍសរសៃប្រសាទ និងធ្វើអោយកុមារគេងលក់ស្រួល ហើយការសិក្សាថ្មីក៏រកឃើញបែបនេះដែរ។

អ្នកជំនាញបាននិយាយថា ឪពុកម្តាយ ដែលចង់ឲ្យកូនមានភាពឆ្លាតវៃ រៀនពូកែ គួរតែបន្ថែមខ្លាញ់អូមេហ្គា ៣ ទៅក្នុងរបបអាហារកុមារជាប្រចាំ ឬជ្រើសអាហារដែលសម្បូរទៅដោយខ្លាញ់អូមេហ្គា៣ អោយកូនអោយបានច្រើន៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here