ក្រសួងសុខាភិបាល​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ការផ្ទុះ​ឡើង​នូវ​ជំងឺគ្រុនឈាម

0

លោក​វេជ្ជបណ្ឌិត គ្រប់គ្រង​ជំងឺគ្រុនឈាម​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់ និង​រោគរាតត្បាត បាន​មានប្រសាសន៍ថា​មាន​ករណី​ជំងឺគ្រុនឈាម​ជាង ១,០០០ ករណី​ដែល​ត្រូវបាន​គេ​រាយការណ៍​ក្នុងឆ្នាំនេះ មាន​ចំនួន​ស្រដៀង​គ្នា​នឹង​របាយការណ៍​កាលពី​ឆ្នាំមុន​ដែរ។ ភាគច្រើន​នៃ​ករណី​ទាំងនោះ កើតឡើង​នៅក្នុង​ខេត្តកណ្តាល កំពង់ស្ពឺ និង​ខេត្តសៀមរាប ប៉ុន្តែ​ថា​ស្ថានភាព​នៅ​ឆ្នាំនេះ​អាច​គ្រប់គ្រង​បាន។

ប្រភព​ចម្លង​នៃ​ជំងឺ​នេះ តាមរយៈ​មូស​ខ្លាខាំ ជាពិសេស​ក្នុង​រដូវវស្សា។ អាស្រ័យហេតុនេះ ដើម្បី​ការពារ​កុំ​ឲ្យ​កើតមាន​ជំងឺគ្រុនឈាម អ្នក​ត្រូវតែ​បំបាត់​មូស​ខ្លា និង​ការពារ​កុំ​ឲ្យ​មូស​ខ្លាខាំ​ឲ្យ​សោះ។

Image result for គ្រុនឈាម

ក្នុងករណី​ដែល កុមារតូចៗ ឬ​អ្នកជំងឺ​មាន​រោគសញ្ញា​ដូចជា​គ្រុនក្ដៅ ឈឺក្បាល ក្អួត ហើយ​ក្នុង​ករណីខ្លះ​មាន​ចំណុច​ក្រហម​លេចឡើង​នៅលើ​ស្បែក ឬ​ហូរឈាម សូម​ទៅ​មន្ទីរពេទ្យ​ភ្លាម​កុំ​ប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជារ។

ម្យ៉ាងវិញទៀត អាណា​ព្យ​បាល​ទាំងឡាយ​ត្រូវ​ស្វែងយល់​ពី​រោគសញ្ញា​នៃ​ជំងឺគ្រុនឈាម ឲ្យ​បាន​ច្បាស់​ផងដែរ៖

– រាងកាយ​ចាប់ផ្តើម​ទ្បើង​កម្តៅ​ខ្លាំងភ្លាមៗ និង​ញ័រញាក់ ។

– ឈឺចាប់​ពេញ​រាងកាយ ឈឺក្បាល និង​ឈឺបំពង់ក ។

– អ្នកជំងឺ​មាន​អារម្មណ៍​ពិបាក​ក្នុង​ខ្លួន​ខ្លាំង ។

– ក្រោយ​មាន​អា​ការៈមិន​ស្រួ​ស​បី​បួន​ថ្ងៃ អ្នកជំងឺ​មាន​អារម្មណ៍​ធូរស្រាល​ទ្បើង​វិញ ។

– តែ​ក្រោយពី​ស្រួលខ្លួន​បាន​មួយ​ឬ​ពីរ​ថ្ងៃ ភាគច្រើន​អ្នកជំងឺ​មាន​ចេញ​កន្ទួល​ក្រហម​នៅ​ប្រអប់ដៃ និង​ប្រអប់ជើង ដូចជា​ស្នាម​មូស​ខាំ ។

– បន្ទាប់មក​អាការ​កន្ទួល​នោះ​នឹង​រីក​រាលដាល​ទៅដល់​ដៃជើង នឹង​ពេញ​រាងកាយ​ទាំងមូល តែ​ជាធម្មតា​មិនកើត​នៅលើ​ផ្ទៃមុខ​ទេ ។

-ចំពោះ​កុមារ​ជួនកាល​អាចមាន​ក្អូ​ត​ចង្អោរ ឬ​មាន​ច្រាល​ឈាម​ជាដើម ។

-អាការ​ធ្ងន់ធ្ងរ​នៃ​ជំងឺគ្រុនឈាម បណ្តាល​ឲ្យ​មានការ​ហូរឈាម​តាម​ស្បែក មាន​ចំនុច​ខ្មៅ​ជាំតូចៗ ឬ​ឃើញ​មាន​សញ្ញា​ហូរឈាម​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​រាងកាយ ។

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here