បញ្ហា​ធ្ងន់ធ្ងរ៧យ៉ាង អាច​ធ្លា​ក់លើ​ទារក​កើត​មិន​គ្រប់​ខែ

0

តាមពិត​មាន​កត្តា​ជា​ច្រើនណាស់​ដែលនាំអោយ​កូន​កើត​មិន​គ្រប់​ខែ ដូចជា​អ្នក​ម្តាយ​ទទួលទាន​របប​អាហារ​គ្មាន​ផាសុខភាព ការឡើង​ទម្ងន់​ខ្លាំង កើត​ជំងឺមហារីក ស្ត្រេ​ស ធ្លាក់​ទឹកចិត្ត ជក់បារី ផឹកស្រា ជាដើម។ ហេតុនេះហើយ អ្នក​ម្តាយ​គួរតែ​ព្យាយាម​បញ្ចៀស​ចំណុច​ទាំង​ប៉ុន្មាន​នៅ​ខាងលើ​អោយបាន ដើម្បី​ការពារ​កូន​កើត​មិន​គ្រប់​ខែ ពុំ​ដូច្នោះ​ទេវា​អា​ចប​ណ្តោ​ល​អោយ​កូន​ជួប​បញ្ហា​សុខភាព​ធ្ងន់​ច្រើន​ច្រើនយ៉ាង​ទៅ​ថ្ងៃក្រោយ។

Haydee Ibarra, right, touches her 14-week-old daughter, Melinda Star Guido’s toes at the Los Angeles County-USC Medical Center in Los Angeles, Wednesday, Dec. 14, 2011. At birth, Melinda Star Guido tipped the scales at only 9 1/2 ounces, a tad less than the weight of two iPhone 4S. Most babies her size don’t survive, but doctors are preparing to send her home as soon as the end of the month. Melinda is believed to be the second smallest baby to survive in the United States and the third smallest in the world. (AP Photo/Jae C. Hong)

១.កើត​ជំងឺលើសឈាម
លក្ខខណ្ឌ​ដូចជា ភាពស្លេកស្លាំង ជំងឺខាន់លឿង និង​បញ្ហា​ទាក់ទង​ទៅនឹង​ឈាមផ្សេងៗទៀត ជាទូទៅ​កើតមាន​ចំពោះ​ទារក​កើត​មិន​គ្រប់​ខែ។ នេះ​ក៏​ដោយសារតែ កោសិកា​ឈាម​របស់​ពួកគេ​អភិវឌ្ឍ​មិនទាន់​ពេញលេញ ទើប​ធ្វើអោយមាន​ភាពទន់ខ្សោយ។

២.ប្រព័ន្ធ​ភាពស៊ាំ​ទន់ខ្សោយ
ប្រព័ន្ធ​ភាពស៊ាំ​ទន់ខ្សោយ ក៏​ជា​កត្តា​ហានិភ័យ​មួយ​ចំពោះ​ទារក​កើត​មិន​គ្រប់​ខែ​ផងដែរ ព្រោះ​នៅពេលដែល​ទារក​ចេញ​មុនពេល​កំណត់​ប្រព័ន្ធ​ភាពស៊ាំ​របស់​ពួកគេ​មិនទាន់បាន​បង្កើត​ពេញលេញ។ ស្ថានភាព​នេះ​អាចធ្វើអោយ​កុមារ​ងាយ​នឹងមាន​ជំងឺ​ជាច្រើន​ទៀត។

៣.ពិបាក​ដកដង្ហើម
ទារក​កើត​មិន​គ្រប់​ខែ មាន​ដងហើម​ខ្លី ដោយសារតែ​ផ្លូវដង្ហើម​លូតលាស់​មិនទាន់​បានល្អ។ នេះ​ជា​មូលហេតុ​ដែល​ប​ណ្តោ​ល​អោយ​ទារក​ងាយ​ប្រឈម​នឹង​ក្តី​ស្លាប់ ឬ​មាន​ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ។

៤.សម្ពាធ​ឈាម​ទាប
ទារក​ដែល​កើត​មិន​គ្រប់​ខែ មាន​សម្ពាធ​ឈាម​ទាប ដោយសារតែ​សរសៃឈាម​មិនទាន់​រឹងមាំ ដើម្បី​រក្សា​លំហូរ​ឈាម​អោយមាន​ស្ថិរភាព។ បើ​មិនមាន​វិធី​ដោះស្រាយ​អោយទាន់​ពេលវេលា​ទេ ទារក​អាច​ជួប​បញ្ហា​ខូច​បេះដូង នៅ​ថ្ងៃក្រោយ។

៥.មាន​បញ្ហា​ខួរក្បាល
ទារក​អាចមាន​បញ្ហា​សរសៃប្រសាទ​ធ្ងន់ធ្ងរ ដែល​ប៉ះពាល់​ដល់​សាច់ដុំ និង​ធ្វើអោយ​មុខងារ​ចុះខ្សោយ។ ទារក​កើត​មិន​គ្រប់​ខែ អាច​ងាយ​ប្រឈម​នឹង​ជំងឺ​នេះ ដោយសារតែ​ឈាម​រត់​មិន​ប្រក្រតី និង​ប្រព័ន្ធ​ប្រសាទ​មិនសូវ​បាន​អភិវឌ្ឍ។

៦.ដំណើរការ​រំលាយ​អាហារ​ខុសធម្មតា
ចំពោះ​ទារក​ដែល​កើត​មិន​គ្រប់​ខែ អត្រា​នៃ​ការរំលាយ​អា​ហរ គឺមាន​ភាពយឺតយ៉ាវ​ណា​ស់។ នេះ​អាច​រំខាន​ដល់​ដំណើរ​ការធម្មតា​នៃ​សរីរាង្គ និង​នាំអោយមាន​ការផលិត​អ័​ម៉ូ​ន​ខុស​ប្រក្រតី។

៧.មាន​បញ្ហា​ភ្នែក និង​ការ​ស្តាប់
ទារក​កើត​មិន​គ្រប់​ខែ មាន​ហានិភ័យ​ខ្ពស់​នៃ​ការមើល និង​ការ​ស្តាប់ ដោយសារតែ​សរីរាង្គ​ទាំងពីរ​នេះ​មិនមាន​ការអភិវឌ្ឍ​បាន​ពេញលេញ។ ដូច្នេះ មាតាបិតា​ទាំងឡាយ​គួរតែ​ពិនិត្យមើល​អាការ​មិន​ប្រក្រតី​របស់​ទារក​អោយបាន​ត្រឹមត្រូវ ដើម្បី​អាច​ព្យាបាល​បាន​ទាន់ពេល៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here