របៀប​ថែរក្សា និង​ការពារ​ទារក​ទើបនឹង​កើត​កុំ​ឲ្យ​ឈឺ

0

រឿង​សំខាន់បំផុត​ដែល​អ្នក​ត្រូវធ្វើ គឺ​ឲ្យ​មនុស្ស​នៅ​ជុំវិញខ្លួន​រូប​លាង​សម្អាត​ដៃ ឬ​ប្រើ​ទឹក​អនាម័យ​លាង​សម្អាត​ដៃ​របស់​ពួកគេ​ជាមុនសិន មុននឹង​ប៉ះពាល់​កូន​របស់​អ្នក។ អ្នក​គួរ​យក​កូន​ទៅ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​ក្អក គ្រុនផ្តាសាយ ហើយ​ជៀសវាង​ប្រើ​កន្លែង​រួមគ្នា ឬ​កន្សែង​ដែល​អ្នកជំងឺ​ប្រើ​រួចហើយ។ ព្យាយាម​កំណត់​ចំនួន​មនុស្ស​ដែល​មើល​ថែកូន​របស់​អ្នក នៅ​ប៉ុន្មាន​សប្តាហ៍​ដំបូង​នៃ​ជីវិត។Image result for mom and baby korean

ក្រៅពីនេះ​អ្នក​ត្រូវ​ពាក់មួក ពាក់​ស្រោមជើង​ឲ្យ​បាន​ជាប់លាប់​ដល់​ទារក ហើយ​ហាម​មិន​ឲ្យ​អ្នកណា​ថើប​ទារក​ទើបនឹង​កើត​ឡើយ សូម្បីតែ​អ្នកជា​ឪពុកម្តាយ​ក៏ដោយ។

នៅពេល​នាំ​កូន​ចេញទៅ​ក្រៅ អ្នក​ត្រូវ​ស្លៀកពាក់​ឲ្យ​កូន​ឲ្យ​បានជិតៗ ដើម្បី​ការពារ​ពី​បរិយាកាស​ប្រែប្រួល។ ជាពិសេស​ត្រូវ​ត្រួតពិនិត្យ​ច្រមុះ ជើង ខ្នង និង​កញ្ចឹងក​របស់​ទា​រក ដើម្បី​ដឹង​ពី​សីតុណ្ហភាព ងាយស្រួល​នាំ​កូន​ទៅ​មន្ទីរពេទ្យ​បាន​ទាន់ពេលវេលា៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here