កុំឲ្យកូនផឹកភេសជ្ជៈនេះច្រើនពេក ប្រយ័ត្នធំឡើងកើតជំងឺមហារីកសុដន់

0

ក្មេងស្រីដែលចូលចិត្តផឹកភេសជ្ជ:ដែលមានផ្ទុកជាតិកាបូនឌីអុកស៊ីតច្រើនពេក អាចប្រឈមនឹងការកើតជំងឺមហារីកសុដន់ កើនឡើង៥ភាគរយ នៅពេលពួកគេធំពេញវ័យ។

អ្នកជំនាញបានបង្ហាញថា ក្មេងស្រីដែលមានទម្លាប់ទទួលទានភេសជ្ជ:ប្រភេទនេះច្រើនជាងមួយកំប៉ុងក្នុងមួយថ្ងៃ អាចប្រឈមមុខនឹងហានិភ័យនៃជំងឺមហារីកសុដន់កម្រិតខ្ពស់។ ជាពិសេស ការទទួលទានទឹកក្រូចកំប៉ុង ឬភេសជ្ជ:ប៉ូវកម្លាំងផ្សេងៗទៀត ដល់ទៅកន្លះលីត្រក្នុងមួយថ្ងៃ អាចមានផលអាក្រក់ដល់សុខភាពកាន់តែធ្ងន់ធ្ងរ។

អ្នកជំនាញបានមានប្រសាសន៍ទៀតថា ១«ក្មេងស្រីដែលផឹកភេសជ្ជ:មានជាតិកាបូនច្រើនជាង ១កំប៉ុង ជារៀងរាល់ថ្ងៃ នឹងមានផលវិបាកនៅពេលមករដូវបីខែដំបូង»។

ការសិក្សាពីមុនក៏បានរកឃើញដែរថា ក្មេងស្រីដែលចាប់ផ្តើមមករដូវមុនអាយុ ១២ឆ្នាំ ប្រឈមនឹងហានិភ័យកើតជំងឺមហារីកសុដន់ ៣០ភាគរយ។ អ្នកជំនាញជាច្រើនជឿថា រាងកាយក្មេងស្រីដែលរីកចម្រើនលឿនជាងធម្មតា ងាយប្រឈមនឹងការកើតជំងឺមហារីកនៅថ្ងៃអនាគត។

លើសពីនេះទៅទៀត ការសិក្សានៅប្រទេស កាណាដា បានបង្ហាញដែរថា ស្ត្រីដែលទទួលទានភេសជ្ជ:មានជាតិកាបូនច្រើនជាង៣កំប៉ុងក្នុងមួយសប្តាហ៍ អាចបង្កើនហានិភ័យនៃការវិវត្តទៅរកជំងឺមហារីកសុដន់ ច្រើនជាងមនុស្សស្រីធម្មតា៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here