វិធីធ្វើ ផា​ក់លូវ

0

គ្រឿងផ្សំ
– ត្រជៀកជ្រូក អណ្ដាត​ជ្រូក ពោះវៀន ( មាន​ច្រើន​មុខ​តាម​ការចូល​ចិត្ត )
– គ្រឿង​ផា​ក់លូវ ( អា​ចរក​ទិញ​កន្លែង​លក់​ចាប់​ហ៊ួ​យ )
– គ្រាប់​ផ្កា​ច​ន្ទ័ គល់​ស្លឹកគ្រៃ រំដេង
– ស្ករត្នោត ទឹក​ប្រេង​ខ្ច​ង អំបិល ម្សៅ​ស៊ុប

 

វិធី​ធ្វើ 
– យក​សាច់ជ្រូក​គ្រប់មុខ​ទាំងអស់ យកមក​លាង​អោយ​ស្អាត ( ច្របាច់​ទឹកអំបិល កោស​ចេញ​នៅ​ជាតិ​រំអិល​ដែលមាន​នៅក្នុង ពោះ​រៀន​នឹង​អណ្ដាយ​ជ្រូក​ន​អោយ​ស្អាត​ល្អ … ។ល។ ) រួច​ទុក​មួយអន្លើរ

– ដាក់​ខ្លាញ់​បន្តិច​ចូលក្នុង​ឆ្នាំង ទុកអោយ​ក្តៅ រួច​ដាក់ ស្ករត្នោត គ្រាប់​ផ្កា​ច​ន្ទ័ គល់​ស្លឹកគ្រៃ រំដេង​ចូល កូរ​អោយ​សព្វ​រៀង​ឈ្ងុយ​បន្តិច ទើប​ដាក់​គ្រឿង​ផា​ក់លូវ​ចូល រួច​បន្ត​កូរ​អោយ​ឡើង​ក្រហម ( ប្រើ​ភ្លើងតិចៗដើម្បី​កុំអោយ​ខ្លោច )

– បន្ទាប់មក​ទើប​ដាក់​សាច់​ទាំងអស់​ចូល ច្របល់​ចុះ​ច្របល់​ឡើង​អោយ​សព្វ ទើប​ដាក់​ទឹក​ប្រេង​ខ្ច​ង អំបិល ម្សៅ​ស៊ុប ( បើ​ស្ងួត​ដាក់​ទឹក​បន្តិច ) រំងាស់​អោយចូល​ជាតិ​បន្តិច ទើប​ដាក់​ទឹក​ចូល រួច​ទុកអោយ​ពុះ ភ្លក់​មើល​អោយ​ល្មម ( កុំអោយ​ប្រៃ​ពេក )

– បន្ត​រំងាស់​អោយ​ផុយ​សាច់ នឹង​រៀង​រីង​ទឹក​អស់ សាច់​ឡើង​ក្រហម ទើប​ស្រង់​សាច់​ចេញ រួច​ជាការ​ស្រេច ។

? របៀប​ធ្វើ​គឺ​ស្រដៀង​នឹង​ខ គ្រាន់តែ​ផា​ក់លូវ​គេ​រំងាស់​អោយ​រៀង​អស់​ទឹក​បន្តិច ទើប​ស្រង់​យកតែ​សាច់​ចេញ ។

 

មុខម្ហូប​ប្រចាំ​គ្រួសារ

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here