របៀប​ធ្វើ​សាច់ជ្រូក​ផាត់ ហៅ​តាម​ចិន​ថា ផាក​ឡូ​វ (សា​ច់ខ) ឬ បាក់​យ៉ុង (សាច់​លីង​ស្ងួត)

0

១- ដាំទឹក​មួយ​ឆ្នាំង​អោយ​ពុះ។

២- យក​សាច់ជ្រូក សាច់​សុទ្ធ (ពុំមាន​ខ្លាញ់ ឬ ស្បែក) ទៅ​លាង​ទឹក​អោយ​ស្អាត កាត់​ជាបន្ទះៗ ហើយ​ដាក់​ស្រុះ​នៅក្នុង​ទឹក​ពុះ​នោះ។

៣- ស្រង់​សាច់ជ្រូក​ចុះ លាង​ទឹក​ត្រជាក់ អោយ​ស្អាត ហើយ​កាត់ចេញ​ជា​ដុំតូចៗ ប៉ុន​មេដៃ រួច​យក​ទុក​មួយអន្លើ។

៤- ដាក់​ស្ករស ឬ ស្ករត្នោត រំងាស់​អោយ​ឡើង​ក្រហមចេញ​ជើង​អង្ក្រង ទើប​ចាក់​ទឹកត្រី អំបិល ប៉ូច​កាក់២-៣មើម និង ម្រេច​បុក​ចូល កូរ​អោយ​សព្វ។

៥- ចាក់​សាច់ជ្រូក​ឆ្អិន​នោះ​ចូល កូរ​អោយ​សព្វ​ចូល​ជាមួយ​គ្រឿង​ហើយ ទើប​ចាក់ទឹក​ចូល រំងាស់​អោយ​ផុយ​សាច់ ហើយ​អោយ​ស្ងួត​ទឹក​ខ អស់ពី​បាតឆ្នាំង។

បើ​សាច់​នៅ​រឹង មិនទាន់​ផុយ សូម​ថែម​ទឹក​រំងាស់​ថែមទៀត។ សូម​ភ្លក្ស​ថែមថយ​គ្រឿង តាម​ចំណូលចិត្ត។

៦- នៅពេល​ខ​ផុយ​សាច់​ហើយ សូម​ស្រង់​សាច់ជ្រូក​ដែល​នៅក្នុង ខ​ស្ងួត​ហើយ​នោះ យកទៅ​បុក​អោយ​ម៉ដ្ឋខៃ។
៧- យក​សាច់ជ្រូក​ខ ដែល​បុក​បាន​ហើយ ទៅ​រំលីង​ម្តងទៀត នៅក្នុង​ខ្ទះ ក្នុង​កំដៅ​ក្តៅឧណ្ហៗ ប្រហែល 150-200F រហូតដល់​ស្ងួត​ដាក់​ទឹក​អស់ ទើប​ដួស​ច្រក​កែវ ចំហ​មាត់ អោយ​សាច់ជ្រូក​បុក ចុះ​ត្រជាក់​សិន ទើប​គ្រ​បយក​ទុក។

៨- សាច់ជ្រូក​បុក អាច​ធ្វើជា​អាហារ​បរិភោគ​លេង ពេល​អផ្សុក។ ជួនកាល គេ​អាចដាក់​ជា​ស្នូល​នំប៉ាំង សម្រាប់​ខ្ចប់​យកទៅ​កន្លែងធ្វើការ សម្រាប់​បរិភោគ​ពេលព្រឹក ឬ ថ្ងៃត្រង់​ជាដើម។

 

ដង​ស្រង់​ពី : អ្នកស្រី កែវ ច័ន្ទបូរណ៍

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here