វិធីធ្វើ ភ្លាក្ដាម​សមុទ្រ

0

– ក្ដាមសេះ រឺ ក្ដាមថ្ម ( តាម​ចំណូលចិត្ត )
– ខ្ទឹមស ខ្ទឹមក្រហម ( ហាន់​ជា​បន្ទះស្ដើងៗ )
– ខ្ទឹមបារាំង ( ហាន់​ជា​បន្ទះស្ដើងៗ )
– ទឹកត្រី អំបិល ស្ករស ម្សៅ​ស៊ុប ប៊ីចេង
– ម្ទេស ក្រូចឆ្មា ( ពីរ​មុខ​នេះ​ត្រូវការ​ច្រើន )
– ជីប​ន្លា ជី​អង្គា​ម
វិធី​ធ្វើ
– ក្ដាម​បក​ស្នូក​ចេញ លាង​ទឹក​អោយ​ស្អាត កាត់​ជា​ដុំតូចៗល្មម រួច​យកមក​ដាក់​ក្នុង​ចាន​ស្អាត​មួយ ហើយ​ដាក់​ទឹកក្រូច​ឆ្មា ម្ទេស ខ្ទឹមស និង ម្សៅ​ស៊ុប​បន្តិច កូរ​អោយ​សព្វ ទុក​ប្រហែល 10 នាទី​ដើម្បីអោយ​វា​ឆ្អិន​សាច់ និង កាត់​ជាតិ​ឆ្អាប​របស់​ក្ដាម​បានល្អ
– បន្ទាប់មក​យក​ចាន​ថ្មី​មួយទៀត ដាក់​ទឹក​ក្រូចឆ្មា ម្ទេស ខ្ទឹមស ( ដែល​នៅសល់ ) ខ្ទឹមក្រហម ខ្ទឹមបារាំង ទឹកត្រី អំបិល ម្សៅ​ស៊ុប ស្ករស និង ប៊ីចេង​បន្ថែម​រស់ជាតិ​បន្តិច ហើយ​កូរ​ចូលគ្នា​អោយ​សព្វ រួច​ភ្លក់​មើល​អោយ​ល្មម​តាម​ការចូល​ចិត្ត
– រួច​យកមក​ចាក់​ពីលើ​ក្ដាម ( អាច​ក្រឡុក​ដូច​យើង​ក្រឡុក​ព្រីង​ជាមួយ​អំបិល រិត​តែ​ល្អ ដើម្បីអោយ​វា​ចូល​សព្វជាតិ​បានល្អ ) បើ​ចូលជាតិ​អស់ហើយ បន្ថែម ជីប​ន្លា ជី​អង្កាម ច្របល់​ចូលគ្នា​ម្ដងទៀត រួច​ជាការ​ស្រេច
? មុខម្ហូប​នេះ​ត្រូវ​ការប្រើ​ម្ទេស និង ក្រូចឆ្មា​អោយ​ច្រើន ទើប​កាត់​ជាតិ​ឆ្អាប និង អោយ​ឆ្អិន​សាច់​ក្ដាម​ល្អ។

 

 

ប្រភព៖មុខម្ហូបប្រចាំគ្រួសារ

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here