របៀប បុក​សណ្ដែក​គួរ ឱ្យមានរសជាតិឆ្ងាញ់

0

គ្រឿងផ្សំ
– សណ្ដែក​គួរ កាត់​ប្រហែល 2 ថ្នាំ​ដៃ
– ខ្ទឹមក្រហម ខ្ទឹមស
– ម៉េង​ប៉ោះ កាត់​ជាដុំៗល្មម
– បង្គា​ក្រៀម សណ្ដែកដី​លីង
– ស្ករស អំបិល ម្សៅ​ស៊ុប និង​ក្រូចឆ្មា
– ម្ទេស

 

វិធី​ធ្វើ
– ដាក់​ខ្ទឹមស ខ្ទឹមក្រហម ម្ទេស បុក​ចូលគ្នា​អោយ​រៀង​ម៉ត់​បន្តិច ដាក់​បង្គា​ក្រៀម ស្ករស អំបិល ម្សៅ​ស៊ុប និង ទឹកក្រូច​ឆ្មា រួច​បន្ត​បុក​អោយចូល​ជាតិ ( អោយ​រៀង​ម៉ត់​បន្តិច )

– ដាក់​សណ្ដែក​គួរ សណ្ដែកដី បុកតិចៗល្មម​កុំអោយ​ម៉ត់​ពេក ទើប​ដាក់​ប៉េង​បោះ បុក​បន្ត​អោយ​សព្វ​ចូលជាតិ​គ្នា ( កុំអោយ​បែក​ខ្លាំងពេក សណ្ដែក​គួរ ) ហើយ​ភ្លក់​មើល​អោយ​ល្មម តាម​ការចូល​ចិត្ត​រួច​ជាការ​ស្រេច ។

? ខ្ទឹមក្រហម ខ្ទឹមស និង ម្ទេស បងប្អូន​អាច​យកទៅ​រំលីង​អោយ​ឈ្ងុយ​ជាមុនសិន ទើប​យកមក​បុក​ក៌​បានដែរ ដើម្បី​បន្ថែម​អោយ​កាន់តែ​ឈ្ងុយ !

 

ដោយ​ក្ដី​ស្រលាញ់​ពី Page : មុខម្ហូប​ប្រចាំ​គ្រួសារ

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here