របៀប​ធ្វើ​សាច់គោ​អាំង​ទឹកប្រហុក

0

គ្រាន់តែ​ឃើញ​រូប​ក៏​ចង់​ញ្ញុំ​ា​បាត់ទៅហើយ ថ្ងៃនេះ​យើង​និង​នាំ​បងប្អូន​ស្ត្រី​មេផ្ទះ​ទាំងឡាយ​មក​មើល​វិធី​ម្ហូប​មួយ​មុខ​ដែលមាន​ឈ្មោះថា សាច់គោ​អាំង​ទឹកប្រហុក ចង់ដឹងថា​វិធី​ធ្វើយ៉ាងណា​នោះ​តោះ​ទៅ​មើល​ខាងក្រោម​ទាំងអស់គ្នា៖

 

 

គ្រឿងផ្សំ

– សាច់គោ​ជាប់​ខ្លាញ់ ១ គីឡូក្រាម ហាន់​ជាបន្ទះៗល្មម

– ប្រហុក ១ ស្លាបព្រា​បាយ​កន្លះ (ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ)

– គល់​ស្លឹកគ្រៃ ៥ ស្លាបព្រា​បាយ (ឬ​តាម​ចំណូល​ចិត)ហាន់​ហើយ

– ខ្ទឹមស ៥ កំពឹស

– ផ្លែ​ម្ទេស​ទុំ ៣ ផ្លែ ឬ​ច្រើន​តាម​ចំណូលចិត្ត​ចិតតូចៗ

 

 

– ខ្ទឹមស និង​ម្ទេស​បុក​ជាមួយគ្នា​ឲ្យ​ម៉ត់

– ខ្ទឹមក្រហម ៣ មើម​ចិតតូចៗ

– ទឹកក្រូច​ឆ្មារ ២ ស្លាបព្រា​បាយ

– ស្លឹក​ក្រូចសើច ២ សន្លឹក​ហាន់តូចៗ

– រំដេង ១ ស្លាបព្រា​បាយ​ចិត​ឲ្យតូចៗ

– ទឹក​ឆ្អិន កន្លះ​ចានចង្កឹះ

– ស្ករស ដាក់​ក៏បាន​មិន​ដាក់​ក៏បាន​តាម​ចំណូលចិត្ត

– ជី​ស្លឹក​វែង ឬ​ជី​រនា ត្រប់ស្រួយ ត្រយូងចេក …….

 

 

វិធី​ធ្វើ

– ធ្វើ​ទឹកប្រហុក៖ អ្នក​ត្រូវយក​ចានគោម​ធំ​មួ​យមក​ដាក់ ប្រហុក​ដែល​ច​ញ្ច្រាំ​រួច, ទឹកក្រូច​ឆ្មារ ខ្ទឹមស ម្ទេស​បុក, រំដេង, គល់​ស្លឹកគ្រៃ, ខ្ទឹមក្រហម, ស្លឹក​ក្រូចសើច និង​ទឹក​ឆ្អិន កូរ​បញ្ចូល​គ្នា​ឲ្យ​សព្វ ភ្លក់​មើល​តាម​ចំណូលចិត្ត (ភាគច្រើន​រស់ជាតិ​រប​ស់វា គេ​ធ្វើ​ជូរ​ប្រៃ)។

– រៀប​បន្លែ​ដាក់​ចាន ទុក​មួយ​ឡែក

 

 

– យក​សាច់ ហាន់​ជាបន្ទះៗល្មម​រួច ប្រលាក់​ដាក់​ស្ករ​តិច​អំបិល​តិច​ប្រេងខ្យង​តិច​គោ​នឹងដាក់​ប៊ឺ​រ​បន្តិច​ដាក់​អាំង ពេលដែល​សាច់គោ​ឆ្អិន​ហើយ យក​សាច់គោ​នោះមក​ហាន់​ជាចំណិតៗ (អ្នក​អាច​អាំង​សាច់គោ​កុំ​ឲ្យ​ឆ្អិន​ពេក គឺ​នៅជាប់​ឈាមតិចៗក៏បាន​ដែរ)។

– បន្ទាប់មក​អ្នក​អាច​យក​សាច់គោ ដែល​បាន​ហាន់​រួច​រៀប ដាក់​ក្នុង​ចាន ហើយ​ដួស​ទឹកប្រហុក​ជាការ​ស្រេច​ញាំ​ផ្ទាប់​នឹង​បន្លែ​រឹង​តែ​ឆ្ងាញ់៕

 

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here