៥យ៉ាងស្រីៗគេច​មិន​រួច​ទេ ពេល​ក្លាយជា​ប្រពន្ធ​គេ

0

នៅពេល​ធំ​ពេញវ័យ​មនុស្ស​ស្រី​តែងតែ​ចង់បាន​គូស្រករ​ដ៏​ល្អ​ម្នាក់ ដើម្បី​សាង​គ្រួសារ​ថ្មី​រួម​រស់នៅ​ជាមួយគ្នា​អស់​មួយជីវិត។ ប៉ុន្តែ​ទន្ទឹង​មានគូស្រករ​នេះ មនុស្ស​ស្រី​ក៏ត្រូវ​ឆ្លងកាត់​ការផ្លាស់​ប្តូរជីវិត​ជាច្រើន​ចំណុច ដែល​ពួកគេ​មិនដែល​ធ្លាប់​គិត​សោះ​ពីមុនមក។ ទាំងនេះ​ជា​រឿងរ៉ាវ​មួយចំនួន​ដែល​មិត្តនារីៗត្រូវ​ប្រឈម​ក្នុង​ជីវិត ក្រោយពេល​ក្លាយជា​ប្រពន្ធ​គេ៖

Image result for chinese women

 

ទម្លាប់​រស់នៅ​ខុសពី​មុន

មិន​ថា​ឥរិយាបទ​ដេក ដើរ ឈរ អង្គុយ ឬ​ការនិយាយស្តី​នោះទេ ស្ត្រី​ត្រូវតែមាន​ការផ្លាស់ប្តូរ ដើម្បី​សម្រប​ខ្លួន​ទៅតាម​កាលៈទេសៈ ជាពិសេស​បើ​ខាង​ស្រី​ទៅ​រស់នៅ​ជាមួយ​ខាង​ប្រុស។ ម្យ៉ាងវិញទៀត សូម្បីតែ​ការសម្រេចចិត្ត​ធ្វើ​រឿង​អ្វីមួយ ឬ​ទៅណា​មក​ណា អ្នក​មិនអាច​ធ្វើ​តែ​តាមចិត្ត​ឯង​ទៀតឡើយ គឺ​ត្រូវ​ពិភាក្សា ឬ​ប្រាប់​ស្វាមី​ជាមុនសិន​ដែរ និយាយ​រួម​សេរីភាព​ដូច​កាល​នៅ​ពី​ក្រមុំ​ត្រូវ​បិទ​ចោល​ទាំងអស់។

ការគ្រប់គ្រង​លុយកាក់

ពេល​នៅ​លីវ មនុស្ស​ស្រី​អាច​ចាយវាយ ឬ​ទិញ​របស់​របបទំនើបៗតាមតែ​អ្វីដែល​ខ្លួនឯង​ចង់បាន ដោយ​មិន​ខ្វល់​អ្វី​ច្រើន​ឡើយ គឺ​ធ្វើយ៉ាងណា​ឲ្យ​តែ​ចាយលុយ​ដល់​ខែ​ជាការ​ស្រេច។ ប៉ុន្តែ​នៅពេល​មាន​ស្វាមី បន្ទុក​ដែល​មនុស្ស​ស្រី​ត្រូវ​រ៉ាប់រង គឺ​ការចាត់ចែង​លុយ​កាត់ ទាំង​របស់​ប្តី​ដែល​ខំ​រក ព្រមទាំង​របស់​ខ្លួនឯង​ផងដែរ។ ពុំ​ដូច្នោះ​ទេ គ្រួសារ​របស់​អ្នក​មិនមាន​ភាព​រើ​ក​ចម្រើន​បានឡើយ ហើយ​ជីវិត​រស់នៅ​ច្បាស់​ជា​ខ្វះមុខខ្វះក្រោយ​ថែមទៀត។

Image result for phim hàn chị đẹp mua cơm ngon cho tôi

 

ក្លាយជា​មនុស្ស​ចាស់ទុំ

មិនទាន់​បែក​មានគ្រួសារ មនុស្ស​ស្រី​ត្រូវ​នៅក្រោម​ការមើល​ថែម​រប​ស់​ឪពុកម្តាយ ប៉ុន្តែ​ក្រោយពេល​រៀបការ​រួច ពួកគេ​ត្រូវមាន​ទំនួល​ខុសត្រូវ​លើ​ខ្លួនឯង​វិញ​ម្តង។ នៅពេល​ដែលមាន​មានបទពិសោធន៍​ក្នុង​ជីវិត​រស់នៅ​ថ្មី ធ្វើ​ឲ្យ​មនុស្ស​ស្រី​ចេះ​គិតគូ​បាន​វែងឆ្ងាយ​ជាង​មុន ធ្វើអ្វីៗមិនសូវ​ខុស នេះហើយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​មនុស្ស​ចាស់ទុំ។

ត្រៀមខ្លួន​ក្លាយជា​ម្តាយ​របស់គេ

ដំណាក់កាល​មាន​ផ្ទៃពោះ ៩ខែ ស្ត្រី​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​គ្រប់បែបគ្រប់យ៉ាង ដែល​មនុស្ស​ប្រុស​មិនអាច​យល់បាន​ឡើយ។ ប៉ុន្តែ​ក្រោយ​ឆ្លងកាត់​ដំណាក់កាល​នេះ​ចប់ ស្ត្រី​នឹង​យល់ច្បាស់​ពី​ភាព​ធ្វើជា​ម្តាយ​របស់គេ ហើយក៏​មាន​ក្តី​សុខ ពេញចិត្ត នឹង​ផ្តល់កំណើត​ឲ្យ ព្រមទាំង​ផ្តល់​ក្តី​ស្រឡាញ់​ឲ្យ​កូន​ផងដែរ។

Image result for mother

 

សម្រស់​មានការ​ប្រែប្រួល

នេះ​ជា​រឿង​មួយទៀត​ដែល​ស្ត្រី​គ្រប់រូប​គេច​មិន​ផុត​ឡើយ មិន​ថា​អ្នកមាន​ប្តី​ឬ​អត់​ប្តី​នោះទេ នៅពេល​វ័យ​កាន់តែ​ចាស់​សម្រស់​ក៏​ធ្លាក់​ទៅតាម​នោះដែរ។ ជាពិសេស​ក្រោយពេល​មានកូន​ហើយ ទាំង​សម្រស់ និង​រូបរាង​របស់​មនុស្ស​ស្រី​អាច​ប្រែប្រួល​ខុសពី​មុន​ទាំងស្រុង ហើយ​សូម្បីតែ​សុខភាព​ក៏​ចុះខ្សោយ​ជាង​មុន​ដែរ៕

Image result for husband touch belly of his wife

 

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here