អាហារ៤ប្រភេទ ញ៉ាំ​ច្រើនពេក​ធ្វើអោយ​អ្នក​អស់​ឱកាស​ក្នុងការ​មានកូន

0

បច្ចុប្បន្ននេះ អត្រា​នៃ​ការ​អត់​កូន​កំពុងតែ​កើនឡើង​ទាំង​ស្ត្រី និង​បុរស ហើយ​មូលហេតុ​ចម្បង​នៃ​ជំងឺ​នេះ គឺ​ប​ណ្តោ​ល​មកពី​របប​អាហារ។ តើ​អាហារ​អ្វីខ្លះ ដែល​បង្ក​អោយ​បាត់បង់​ឱកាស​ក្នុងការ​មានកូន? ខាងក្រោម​នេះ គឺជា​ប្រភេទ​អាហារ ដែល​អ្នក​គួរតែ​កាត់បន្ថយ បើ​មិន​ចង់​បាត់បង់​ឱកាស​នៃ​ការ​មានកូន។

Image result for can't pregnant

គ្រឿង​ស្រវឹង

មិន​ត្រឹមតែ​បុរស​នោះទេ សូម្បីតែ​ស្ត្រី​ក៏​បាត់បង់​ឱកាស​ក្នុងការ​អត់​កូន ខ្ពស់​ដែរ ប្រសិនបើ​អ្នកប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើនពេក។ នេះ​ដោយសារតែ​គ្រឿង​ស្រវឹង មាន​ផ្ទុក​សារជាតិ​អេតាណុល ដែល​អាច​កាត់បន្ថយ​ចរន្តឈាម​ទៅកាន់​ប្រដាប់បន្តពូជ។ មិនតែប៉ុណ្ណោះ វា​អា​ចប​ណ្តោ​ល​អោយ​កើត​បញ្ហា​រដូវ​មិន​ទៀង បញ្ហា​ក្រពេញ​អូវែ ដែល​ធ្វើអោយប៉ះពាល់​យ៉ាងខ្លាំង​ដល់​សមត្ថភាព​ក្នុងការ​មានគភ៌។

គ្រឿងក្នុង​សត្វ

អ្នក​ប្រហែលជា​មិនទាន់​ដឹង​ទេ​ថា គ្រឿងក្នុង​សត្វ គឺជា​អាហារ​មួយ​ប្រភេទ​ទៀត​ដែល​បង្ក​អោយ​ស្ត្រី​បាត់​ឱកាស​ក្នុងការ​មានកូន។ នេះ​ដោយសារតែ​គ្រឿងក្នុង​សត្វ​មាន​ផ្ទុក​លោហធាតុ​ធ្ងន់ ដែល​ហៅថា Cadmium ត្រូវបាន​គេ​រកឃើញ​នៅក្នុង​សរីរាង្គ​សត្វ​ភាគច្រើន ដូចជា បេះដូង ក្រលៀន ថ្លើម នៃ​សត្វ​ជ្រូក គោ ចៀម និង​ពពែ ជាដើម។

នៅពេល​រាងកាយ​ស្រូបយក​លោហធាតុ ច្រើនពេក នាំអោយ​ខូច​ក្រូម៉ូសូម ហើយ​ពិបាក​ក្នុងការ​មានកូន។ យក​ល្អ ស្ត្រី​គួរតែ​កាត់បន្ថយ​ការទទួល​ទាន​គ្រឿងក្នុង​សត្វ ហើយ​ព្យាយាម​ទទួលទាន​បន្លែ​ផ្លែឈើ ជំនួស​វិញ។

ភេសជ្ជ:មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន

ប្រភេទ​ភេសជ្ជ:ដូចជា តែ ឬ​កាហ្វេ… មាន​ផ្ទុក​សារធាតុ​កាហ្វេ​អ៊ី​ន​ដែល​អាច​កាត់បន្ថយ​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ រហូតដល់ ៥០ភាគរយ ប្រសិនបើ​អ្នកទទួល​ទាន​ច្រើនពេក។ ដូច្នេះ អ្នក​មិនគួរ​បំពាន​លើ​អាហារ​ប្រភេទ​នេះឡើយ។

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here