អ្នកជំនាញ! ភេសជ្ជៈ៣ប្រភេទ អ្នកជំងឺទឹកនោមផ្អែមគួរទទួលទាន

0

សមាគមជំងឺទឹកនោមផ្អែមសហរដ្ឋអាមេរិក បានណែនាំឲ្យអ្នកជំងឺទឹកនោមផ្អែមទទួលទានភេសជ្ជៈដែលមានកាឡូរីតិច ឬគ្មានកាឡូរី ដើម្បីកាពារជាតិស្ករក្នុងឈាម។

ការជ្រើសរើសភេសជ្ជៈបានត្រឹមត្រូវ អាចជួយឲ្យអ្នកជំងឺទឹកនោមផ្អែមជៀសផុតពីផលប៉ះពាល់ផ្សេងៗ និងអាចគ្រប់គ្រងទម្ងន់បាន។ ភេសជ្ជៈគ្មានកាឡូរី ឬកាឡីរីទាប មានដូចជា៖

ទឹក

ទឹក ជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម ដោយសារតែវាមិនបង្កើនជាតិស្ករក្នុងឈាម។ សូមចាំថា ជាតិស្ករក្នុងឈាមកើនឡើងដោយសារតែកង្វះជាតិទឹកក្នុងខ្លួន។

ការទទួលទានទឹកបានគ្រប់គ្រាន់ អាចជួយឲ្យរាងកាយបំបាត់ជាតិស្ករក្លុយកូសដែលលើសចេញពីតម្រងនោម។ ក្រុមវេជ្ជសាស្ត្របានណែនាំថា បុរសគួរផឹកទឹកប្រហែលជា ១៣កែវ ក្នុងមួយថ្ងៃ ខណៈដែលស្ត្រីប្រហែលជា ៩កែវក្នុងមួយថ្ងៃ។

តែ

ការស្រាវជ្រាវបានបង្ហាញថា តែបៃតងមានឥទ្ធិពលវិជ្ជមានទៅលើសុខភាពទូទៅរបស់យើង​ ហើយវាក៏អាចកាត់បន្ថយសម្ពាធឈាម និងបន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់ LDL ដែរ។ ការសិក្សាមួយចំនួនបានណែនាំថា ការផឹកទឹកតែ ៦កែវក្នុងមួយថ្ងៃ អាចបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២។

កាហ្វេ

ការសិក្សាមួយបានរកឃើញថា ការផឹកកាហ្វេអាចជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទី២។ លើសពីនេះទៅទៀត វាមិនមានកាបូអ៊ីដ្រាត និងកាឡូរីទេ ដូច្នេះវាជាភេសជ្ជៈមួយដ៏ល្អសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។

ទោះជាយ៉ាងណា នៅពេលដែលផឹកកាហ្វេ អ្នកជំងឺមិនគួរបន្ថែមស្ករឡើយ។ ការបន្ថែមទឹកដោះគោ ឬស្ករ ទៅក្នុងកាហ្វេនឹងបង្កើនកាឡូរី ដែរអាចប៉ះពាល់ដល់ជាតិស្ករក្នុងឈាមបាន៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here