ស៊ុតបក្សីពីរប្រភេទ ជាថ្នាំបង្កើនការចង់ដ៏ល្អបំផុត

0

សមត្ថភាពក្នុងការចងចាំខ្លាំង គឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប ជាពិសេសសម្រាប់សិស្ស និស្សិត និងបុគ្គលិកបញ្ញវន្តជាដើម។ ប៉ុន្តែវាមិនមែនមនុស្សគ្រប់រូបសុទ្ធតែមានការចង់ចាំល្អដូចគ្នាតាំងពីកំណើតនោះទេ ដោយអាស្រ័យទៅលើស្ថានភាពជីវិតរស់នៅប្រចាំថ្ងៃ អាចបណ្តោលឲ្យការចង់ចាំមានភាពប្រែប្រួល។ ក្នុងនោះ ការជ្រើសរើសរបបអាហារក៏ជាកត្តាសំខាន់ ដែលទាក់ទងទៅនឹងការចង់ចាំល្អ ឬអនខ្សោយផងដែរ។ ដូច្នេះ ដើម្បីជួយឲ្យខួរក្បាលមានសមត្ថភាពចង់ចាំល្អប្រសើរ អ្នកគួរតែបន្ថែមអាហារពីរប្រភេទនេះជារបបអាហារឲ្យបានញឹកញាប់។

ស៊ុតព្រាប

ជារឿយៗ ស៊ុតព្រាប ជាអាហារសម្បូរសារធាតុចិញ្ចឹមដែលអាចជួយថែរក្សារាងកាយឲ្យមានសុខភាពល្អ ហើយមិនតែប៉ុណ្ណោះវាក៏ត្រូវបានគេប្រើសម្រាប់កែលម្អសមត្ថភាពនៃការចងចាំផងដែរ។ អ្នកអាចទទួលទានស៊ុតព្រាប ៥គ្រាប់ក្នុងមួយថ្ងៃ ដើម្បីជួយស្តារការចង់ចាំឲ្យល្អប្រសើរឡើងវិញ។

ស៊ុតក្រួច

ជាមួយនឹងតម្លៃអាហារូបត្ថម្ភខ្ពស់ជាងស៊ុតបសុបក្សីដទៃទៀត ធ្វើឲ្យស៊ុតក្រួច ក្លាយជាអាហារដែលពិសេសសម្រាប់ជំនួយដល់ខួរក្បាល។ ជាញឹកញាប់ស៊ុតក្រួច ត្រូវបានគេប្រើធ្វើជាស្នូនំប៉ាវ ចម្អិនជាមួយសាច់ ឬអាហារផ្សេងៗ ប៉ុន្តែបើអ្នកទទួលទានស៊ុតក្រួចស្ងោរគឺកាន់តែល្អ៕

 

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here