សញ្ញាធម្មជាតិ បញ្ជាក់ថាមិត្តនារីមករដូវឆាប់ៗ

0

ការមករដូវ គឺជាការហូរឈាមចេញតាមរយៈទ្វារមាស រៀងរាល់មួយខែម្តងដែលមនុស្សស្រីពេញវ័យគ្រប់រូបគេចមិនផុតឡើយ ហើយប្រសិនបើវាអាក់ខានក្នុងខែណាមួយនោះ មានន័យថាអ្នកមានរដូវមិនទៀង។ ការមករដូវនេះ អាចធ្វើឲ្យមនុស្សស្រីមិនស្រួលខ្លួន ឈឺពោះ មិនចង់ញ៉ាំអាហារ ចង់តែសម្រាក និងមានអារម្មណ៍មួរម៉ៅច្រើន។ ដូច្នេះ អ្នកត្រូវចេះត្រៀមខ្លួនទុកជាមុន ប្រសិនបើឃើញមានរោគសញ្ញាដូចខាងក្រោមនេះ៖

១.សីតុណ្ហភាពរាងការកើនឡើង ០,៥ ទៅ១អង្សាសេ បើធៀបទៅនឹងសីតុណ្ហភាពធម្មតា

២.លេចទឹករំអិលពណ៌សដូចស៊ុតឆៅតិចៗចេញពីទ្វារមាស

៣.ឈឺដើមទ្រូង ឆ្អល់ពោះ ឈឺពោះ ឬរមួលក្រពើ

៤.មានចំណង់ផ្លូវភេទខ្ពស់

៥.អាចមានស្រស់ឈាមចេញពីទ្វារមាស ពីរបីដំណក់

ទាំងអស់នេះហើយ ជាសញ្ញាធម្មជាតិដែលបញ្ជាក់ថា មនុស្សស្រីជិតដល់ថ្ងៃមករដូវឆាប់ៗ ដូច្នេះអ្នកគួរតែត្រៀមរបស់ទុកជាមុនដូចជាសំឡីអនាម័យជាដើម៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here