៣ចំណុចអាចជួយកាត់បន្ថយហានិភ័យជំងឺគាំងបេះដូងសម្រាប់ស្ត្រី

0

អ្នកឯកទេសនៅមជ្ឈមណ្ឌល់គ្រប់គ្រង និងការពារជំងឺបេះដូង ក្នុងទីក្រុងញ៉ូយ៉កបាននិយាយថា ស្ត្រីប្រមាណជា ៤៣លាននាក់នៅសហរដ្ឋអាមេរិក កើតជំងឺបេះដូង ហើយមានចំនួន ៦១០,០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំ។ ដូច្នេះហើយ ជំងឺបេះដូងត្រូវបានគេចាត់ទុកជាមូលហេតុចម្បងនៃការស្លាប់របស់ស្ត្រីអាមេរិក ប៉ុន្តែការផ្លាស់ប្តូររបៀបរស់នៅអាចជួយកាត់បន្ថយហានិភ័យនេះបាន។

១.ក្រោយពេលអស់រដូវ ១០ឆ្នាំ ស្ត្រីគួរតែធ្វើលំហាត់ប្រាណជាប្រចាំ ជាពិសេសបើពួកគេជាមនុស្សធាត់ ឬមានប្រវត្តិគ្រួសារកើតជំងឺបេះដូង។ វេជ្ជបណ្ឌិតក៏បានផ្តល់អនុសាសន៍អោយធ្វើតេស្តភាពតានតឹង ប្រសិនបើអ្នកចង់ចាប់ផ្តើមកម្មវិធីលំហាត់ប្រាណដែលមានអាំងតង់ស៊ីតេខ្ពស់ ឬប្រសិនបើអ្នកមានបញ្ហាទ្រូង និងពិបាកដកដង្ហើម។

២.កាត់បន្ថយភាពតាមតឹងក្នុងអារម្មណ៍តារយៈការធ្វើសមាធិ ឬយូហ្គា។ ភាពតានតឹង គឺជាកត្តាហានិភ័យមួយចំពោះជំងឺបេះដូងសម្រាប់ស្ត្រី ហើយរោគសញ្ញាគាំងបេះដូងស្ត្រីខុសពីបុរស គឺចង្អោរ ឈឺថ្គាម ដង្ហើមខ្លី និងអស់កម្លាំងខ្លាំង។

៣.កាត់បន្ថយគ្រឿងស្រវឹង ព្រោះការទទួលទានច្រើនពេកអាចបង្កើនចង្វាក់បេះដូង និងបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ ជាពិសេសនៅពេលធ្វើដំណើរផ្លូវឆ្ងាយ អ្នកត្រូវផឹកទឹកឲ្យបានច្រើន ដើម្បីកាត់បន្ថយការប្រឈមនឹងបញ្ហាកកឈាម។

មួយវិញទៀត អ្នកត្រូវជៀសវាងប្រភេទអាហារដែលសម្បូរខ្លាញ់ ដោយសារតែវាក៏ជាដើមហេតុសំខាន់ធ្វើឲ្យកើតជំងឺបេះដូងទាំងបុរស និងស្ត្រីផងដែរ៕

 

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here