ទម្លាប់នៃការញ៉ាំ ៤ចំណុច នាំឲ្យមានគ្រោះថ្នាក់ដល់សុខភាពផ្លូវភេទ

0

មានមូលហេតុជាច្រើនដែលអាចប៉ះពាល់ធ្ងន់ធ្ងរទៅលើសុខភាពផ្លូវភេទ រួមទាំងទម្លាប់នៃការញ៉ាំអាហារផងដែរ។ ខាងក្រោនេះ គឺជាទម្លាប់នៃការញ៉ាំដែលអ្នកគួរតែជៀសវាង ដើម្បីរក្សាសុខភាពផ្លូវភេទឲ្យមានភាពល្អប្រសើរ៖

ញ៉ាំអាហារសម្បូរខ្លាញ់ច្រើនពេក

វេជ្ជបណ្ឌិត Jamin Brahmbhatt នៅសហរដ្ឋអាមេរិក បាននិយាយថា បេះដូងមានសុខភាពល្អស្មើនឹង ផ្លូវភេទមានសុខភាពល្អដែរ។ ការពិតនៅពេលដែលសរសសៃឈាមបេះដូង ត្រូវបានស្ទះ វាអាចរារាំងដល់លំហូរឈាមចូលទៅកាន់លិង្គ ធ្វើឲ្យមានជំងឺងាប់លិង្គ។

លើសពីនេះទៅទៀត អ្នកវិទ្យាសាស្ត្របានរកឃើញថា បុរសធាត់មានកម្រិតអ័រម៉ូន testosterone ទាបជាងមនុស្សធម្មតា។ មូលហេតុទាំងពីរនេះទាក់ទងនឹងរបបអាហារ ជាពិសេសការញ៉ាំខ្លាញ់ និងជាតិស្ករច្រើន ជាឱកាសនៃការឡើងទម្ងន់ និងមិនល្អចំពោះសុខភាពសរសៃឈាមបេះដូង។

ដូច្នេះ អ្នកគួរតែជ្រើសអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមផ្សេងៗគ្នា ហើយធ្វើលំហាត់ប្រាណឲ្យបានយ៉ាងហោចណាស់ ១៥០នាទី ក្នុងមួយសប្តាហ៍។

ផឹកគ្រឿងស្រវឹងច្រើនពេក

វេជ្ជបណ្ឌិត Brahmbhatt អ្នកឯកទេសជនជាតិអាមេរិក បាននិយាយថា ការផឹកគ្រឿងស្រវឹងច្រើនអាចបន្ថយកម្រិតអ័រម៉ូន testosterone ប៉ុន្តែបង្កើនកម្រិតអ័រម៉ូន អ៊ឺស្ត្រូសែន ដែលអាចកាត់បន្ថយចំណង់ផ្លូវភេទ និងការឈានដល់ចំណុចកំពូល។

យោងតាមវិទ្យាស្ថានជាតិរបស់អាមេរិក បានបង្ហាញថា អ្នកមិនត្រូវការសេពគ្រឿងស្រវឹងច្រើនជាង ៤កែវក្នុងមួយថ្ងៃ ឬ១៤កំប៉ុងក្នុងមួយសប្តាហ៍នោះឡើយ។ លើសពីនេះការសេពគ្រឿងស្រវឹងច្រើន ហើយរយៈពេលយូរ អាចធ្វើឲ្យខូចកោសិកាក្នុងពោះវៀន និងប៉ះពាល់ដល់សមត្ថភាពក្នុងការមានកូន។

ទទួលទានអាហារផ្អែមច្រើនពេក

អាហារដែលមានជាតិស្ករខ្ពស់នឹងប៉ះពាល់ដល់សុខភាពសរសៃឈាមបេះដូង ហើយបន្ទាប់មកប៉ះពាល់ដល់សុខភាពលិង្គ។ ជាតិស្ករក៏អាចកាត់បន្ថយកម្រិតអ័រម៉ូន testosterone ដែលធ្វើឲ្យចំណង់ផ្លូវភេទចុះខ្សោយ។

ការសិក្សាក្នុងឆ្នាំ ២០១៣ អ្នកជំនាញបានវាស់កម្រិតអ័រម៉ូន testosterone ចំពោះមនុស្សដែលមានអាយុចន្លោះពី ១៩ដល់ ៧៤ឆ្នាំ បន្ទាប់ពីពួកគេទទួលទានស្ករ ៧៥ក្រាមក្នុងមួយថ្ងៃ បានរកឃើញថា ចំនួនអ័រម៉ូន testosterone ថយចុះចំនួន ២៥ភាគរយ និងប៉ះពាល់ដល់សុខភាពផ្លូវភេទដោយផ្ទាល់។

សមាគមនជំងឺបេះដូងអាមេរិក បានណែនាំថា បុរសមិនគួរទទួលទានស្ករលើសពី ៣៦ក្រាមក្នុងមួយថ្ងៃឡើយ ហើយកំណត់ការទទួលទានភេសជ្ជៈដែលសម្បូរជាតិស្ករ ដោយជំនួសផ្លែឈើស្រស់វិញ។

ញ៉ាំអាហារពេលល្ងាចច្រើនពេក

នៅពេលដែលអ្នកញ៉ាំអាហារដែលសម្បូរជាតិប្រូតេអ៊ីន និងស្ករច្រើនពេក នឹងធ្វើឲ្យអ្នកអស់កម្លាំង មិនចង់ធ្វើអ្វីទេ ក្រៅពីគេង។ ដូច្នេះ អ្នកមិនគួរញ៉ាំអាហារពេលល្ងាចឆ្អែតពេកទេ ប៉ុន្តែគួរញ៉ាំច្រើននៅពេលថ្ងៃ និងញ៉ាំអាហារដែលមានជាតិសរសៃឲ្យបានច្រើន៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here