ផ្លែឈើ៣ប្រភេទ ត្រូវបានអ្នកជំនាញណែនាំឲ្យទទួលទានរាល់ថ្ងៃដើម្បីគ្រប់គ្រងសម្ពាធឈាម

0

អាហារដែលពេញនិយមខាងក្រោមនេះ ត្រូវបានអ្នកជំនាញណែនាំឲ្យអ្នកទទួលទានជាប្រចាំ ព្រោះវាអាចជួយគ្រប់គ្រងសម្ពាធឈាមរបស់អ្នកបាន៖

ផ្លែឈើទំពាំងបាយជូរ

ផ្លែឈើធម្មជាតិមួយប្រភេទនេះ គឺជាប្រភពដ៏សម្បូរបែបនៃជាតិប៉ូតាស្យូម និងផូស្វ័រដែលធ្វើឲ្យពួកវាក្លាយជាអាហារមានប្រសិទ្ធភាពក្នុងការព្យាបាលសម្ពាធឈាមខ្ពស់។ ប៉ូតាស្យូម គឺជាថ្នាំបញ្ចុះទឹកនោមបែបធម្មជាតិមួយដែលអាចជួយឲ្យតម្រងនោមបញ្ចេញជាតិសូដ្យូមច្រើន ខណៈដែលសរសៃឈាមត្រូវបានសម្រាក។

ចេក

បន្ថែមពីលើជាតិប៉ូតាស្យូម ៤៥០មីក្រូក្រាមក្នុងមួយផ្លែ ចេកក៏មានផ្ទុកវីតាមីន B6 វីតាមីន C និងម៉ាញ៉េស្យូមផងដែរ។ ការបរិភោគចេកជារៀងរាល់ថ្ងៃ ដើម្បីគ្រប់គ្រងសម្ពាធឈាមរបស់អ្នកបាន។

ទឹកដូង

ទឹកដូង មានផ្ទុកប៉ូតាស្យូម សូដ្យូម កាល់ស្យូម វីតាមីន C និងសារចិញ្ចឹមផ្សេងៗទៀត ដែលមានសមត្ថភាពខ្លាំងបំផុតក្នុងការគ្រប់គ្រងសម្ពាធឈាម។

អាស្រ័យហេតុនេះហើយ អ្នកជំនាញបានធ្វើការណែនាំឲ្យអ្នកព្យាយាមទទួលទានផ្លែឈើទាំង៣ប្រភេទនេះជាប្រចាំ ជាពិសេសអ្នកដែលមានជំងឺសម្ពាធឈាមខ្ពស់៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here