ទោះចូលចិត្តយ៉ាងណាក៏ដោយ ក្នុងលក្ខខណ្ឌ៣យ៉ាងនេះកុំទទួលទានផ្លែក្រូចអោយសោះ!

0

គ្រប់ពពួលផ្លែក្រូចទាំងអស់សុទ្ធតែ​សម្បូរទៅដោយសារធាតុបំប៉នចាំបាច់ដូចជា វីតាមីន C អាស៊ីតហ្វូលិក ដែលល្អសម្រាប់ស្បែក ឆ្អឹង បង្កើនសុខភាពបេះដូង សាច់ដុំ និងប្រព័ន្ធរំលាយអាហារ។ តែទោះជាយ៉ាងណា ពេលខ្លះអ្នកមិនគួរទទួលទានផ្លែក្រូចទាំងអស់នេះឡើយ ព្រោះវាអាចធ្វើឲ្យខូចសុខភាព។

Healthy eating – Young woman grimacing face while tasting sauer orange

ពេលព្រឹក

អ្នកគួរតែជៀសវាងបរិភោគផ្លែក្រូច នៅពេលព្រឹក ជាពិសេសពេលពោះទទេ ព្រោះវាអាចបង្កឲ្យកម្រិត pH ក្នុងរាងកាយកើនឡើងខ្លាំង និងឡើងជាតិអាស៊ីតបង្កឲ្យខូចក្រពះ។ ជំនួសឲ្យការបរិភោគផ្លែឈើមួយប្រភេទនេះ អ្នកគួរតែទទួលទានផ្លែឈើដែលសម្បូរជាតិសរសៃដូចជា ផ្លែប៉ោម ចេក សណ្តែក ឬផ្លែទទឹមវិញ។

ពេលចូលគេង

អ្នកអាចបរិភោគផ្លែឈើទាំងអស់នេះមុនពេលចូលគេងរយៈពេល ១ទៅ ២ម៉ោង ប៉ុន្តែពពួកផ្លែក្រូចមិនអាចនោះទេ។ ព្រោះវាអាចបណ្តោលឲ្យមានបញ្ហាដល់ដំណើរការផលិតជាតិអាស៊ីតក្នុងក្រពះ ហើយនាំឲ្យហើមពោះ។

ពេលទទួលទានគ្រឿងស្រវឹង

ខណ:ដែលកំពុងទទួលទានគ្រឿងស្រវឹង ហាមទទួលទានផ្លែក្រូច ព្រោះវាអាចបណ្តោលឲ្យរលាកក្រពះ និងបង្កើតអាស៊ីតជាច្រើនទៀតដែលនាំឲ្យមានការក្រហាយទ្រូង និងច្រាលទឹកអាស៊ីតក្នុងក្រពះ។

អាស្រ័យហេតុនេះអ្នកគួរតែទទួលទានចេក ឬឪឡឹកជំនួសវិញ ដើម្បីទប់ស្កាត់ការខ្សោះជាតិទឹក ដែលបង្កឡើងដោយសារគ្រឿងស្រវឹង៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here