ងាយដល់ម្លឹង ប្រើតែការ៉ុតក៏អាចកម្ចាត់ស្នាមបែកសង្វារល្មមៗបានដែរ

0

ស្ត្រីជាមួយចំនួនធំតែងតែមានការព្រួយបារម្ភចំពោះបញ្ហាស្នាមបែកសង្វារ ជាពិសេសស្ត្រីដែលឡើងទម្ងន់ភ្លាមៗ ឬទើបនឹងសម្រាលកូនហើយ។ ប៉ុន្តែកុំបារម្ភខ្លាំងពេក សាកល្បងប្រើប្រាស់វិធីងាយៗមួយនេះ ស្នាមបែកសង្វារនឹងរលប់បាត់បន្តិចម្តងៗរហូតទាល់តែអស់ ដោយមិនចាំបាច់ចំណោយប្រាក់ច្រើនឡើយ។

ធាតុផ្សំ៖

  • ការ៉ុតមួយកំណាត់
  • ក្រូចឃ្លិច ១ផ្លែ យកតែសំបក
  • ប្រេងអូលីវ ៤ស្លាបព្រាកាហ្វេ

របៀបអនុវត្ត៖
១.យកគ្រឿងផ្សំទាំង ៣មុខនេះក្រឡុកឲ្យក្លាយជាល្បាយសាច់មួយ។
២.យកទៅម៉ាស្សាត្រង់ស្បែកដែលមានស្នាមសង្វារ រួចទុកឲ្យស្ងួត។
៣.លាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗចេញ ហើយនៅពេលស្ងួតត្រូវក្រែមផ្តល់សំណើមឲ្យបានទៀងទាត់។
៤.អនុវត្តមួយថ្ងៃម្តង ហើយល្បាយដែលនៅសល់អ្នកអាចរក្សាទុកក្នុងទូរទឹកកបានរហូតដល់ ៥ថ្ងៃ។

៥.សូមព្យាយាមអនុវត្តវិធីនេះឲ្យបានទៀងទាត់ រហូតទាល់តែទទួលបានលទ្ធផលដូចបំណង៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here