គ្រាន់តែទទួលទានទឹកក្រូចឆ្មារមួយកែវរាល់ព្រឹក អ្នកនឹងទទួលបានអត្ថប្រយោជន៍១០ចំណុច

0

ទឹកក្រូចឆ្មារ មិនត្រឹមតែជួយសម្អាតជាតិពុលចេញពីរាងកាយប៉ុណ្ណោះទេ វាថែមទាំងសម្បូរទៅដោយជាតិកាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម ជាតិដែក វីតាមីន និងប្រូតេអ៊ីន ដែលជួយជំរុញឲ្យរាងកាយមានសុខភាពល្អ។

ទឹកអាស៊ីតនៃក្រូចឆ្មារ សម្បូរទៅដោយភ្នាក់ងារការពារ និងមានគុណសម្បត្តិបង្កើនមុខងារប្រព័ន្ធភាពស៊ាំ ដែលមានសារ:សំខាន់បំផុតសម្រាប់សុខភាពទូទៅ។ អ្នកគ្រាន់តែច្របាច់ក្រូចឆ្មា ១ចំហៀង ហើយចាក់ចូលទៅក្នុងទឹកក្តៅឧណ្ឌៗមួយកែវ បន្ទាប់មកបន្ថែមទឹកឃ្មុំបន្តិច ដើម្បីបង្កើនរសជាតិជាការស្រេច។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍គ្មានគូរប្រៀបនៃការទទួលទានទឹកក្រូចឆ្មាររាល់ព្រឹក៖

  • សម្រួលដល់ការរំលាយអាហារ
  • ជួយសម្រកទម្ងន់
  • សម្អាតស្បែកអោយមានពណ៌សម្បុរភ្លឺថ្លា
  • ពង្រឹងប្រព័ន្ធភាពស៊ាំអោយកាន់តែរឹងមាំ
  • ការពារខ្យល់ដង្ហើមអាក្រក់
  • រក្សាកម្រិតតុល្យភាព pH នៅក្នុងរាងកាយ
  • បង្កើនថាមពល
  • ព្យាបាលអាការ:ឈឺបំពងក
  • កាត់បន្ថយសម្ពាធឈាម
  • សម្អាតផ្លូវបង្ហួរនោម

សរុបសេចក្តីមកវិញ ការទទួលទានទឹកក្រូចឆ្មារក្តៅឧណ្ឌៗ អាចបង្កើនកម្រិតថាមពល ធ្វើឲ្យប្រសើរឡើងនូវសុខភាព ការពារប្រព័ន្ធភាពស៊ាំ និងជួយដល់ការសម្រកទម្ងន់ផងដែរ៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here