មិននឹកស្មានសោះ ទម្លាប់៦ចំណុចនេះអាចបំផ្លាញខួរក្បាល

0

ខួរក្បាល គឺជាផ្នែកមួយដ៏សំខាន់ខ្លាំងបំផុតនៃរាងកាយ ហើយវាក៏ជាអ្នកបញ្ជារទៅលើអវ:យវ:ទាំងមូលផងដែរ។ មានន័យថា អ្វីគ្រប់យ៉ាងដែលមនុស្សម្នាក់ៗធ្វើរាល់ថ្ងៃ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខួរក្បាលទាំងអស់។

ទន្ទឹមនឹងនេះ យោងតាមអង្គការពិភពលោក WHO បានបង្ហាញថា ខួរក្បាលអាចងាយនឹងទទួលរងនូវគ្រោះថ្នាក់ ឬខូចខាត ប្រសិនបើអ្នកទម្លាប់ធ្វើរឿងអាក្រក់ៗមួយចំនួន។ ខាងក្រោមនេះ ជាទម្លាប់ដែលធ្វើឲ្យខូចខួរក្បាល៖

រំលងអាហារពេលព្រឹក

អាហារមួយពេលនេះពិតជាមានសារ:សំខាន់ខ្លាំងណាស់ សម្រាប់សុខភាព។ ប៉ុន្តែ ប្រសិនបើអ្នកមិនទទួលទានវិញនោះ ធ្វើឲ្យជាតិស្ករក្នុងឈាម ជួនកើនឡើង ជួនធ្លាក់ចុះ មិនទៀងទាត់ឡើយ។ ម្យ៉ាងវិញទៀត បើអ្នកមិនបានបំពេញតម្រូវការដល់ក្រពះទេ ខួរក្បាលនឹងខ្វះសារធាតុចិញ្ចឹម ហើយងាយនឹងទទួលរងនូវផលប៉ះពាល់ថែមទៀត។

ទទួលទានឆ្អែតពេក

ការទទួលទានបែបនេះនឹងធ្វើឲ្យអ្នកឡើងគីឡូ កើតជំងឺធាត់ គ្រោះថ្នាក់ដល់សរសៃឈាមខួរក្បាល និងផ្លូវអារម្មណ៍។

ញ៉ាំជាតិស្ករច្រើនពេក

ជាតិស្ករមាននៅក្នុងអ្វីៗគ្រប់យ៉ាងដែលយើងបរិភោគរាល់ថ្ងៃ រួមទាំងភេសជ្ជ:។ ហេតុនេះបើអ្នកបន្ថែមជាតិស្ករកាន់តែច្រើនទៅក្នុងរបបអាហារ អ្នកនឹងប្រឈមហានិភ័យនៃបញ្ហាខួរក្បាល។

គេងមិនគ្រប់គ្រាន់ 

ការមិនបានគេងយូរៗទៅ កោសិកាខួរក្បាលដែលមានសុខភាពល្អនឹងត្រូវកាត់បន្ថយ។ ជាពិសេសភាពតានតឹង និងកោសិកាទាំងអស់មិនបានជួសជុលឡើងវិញឡើយ។

គេងគ្របក្បាលជិត

ការគេងគ្របក្បាល អុកស៊ីសែនដែលអ្នកត្រូវការស្រូបនឹងត្រូវបានកាត់បន្ថយ ហើយបែរជាទទួលឌីអុកស៊ីតជំនួសវិញ។

ជក់បារី

ទម្លាប់អាក្រក់មួយនេះ អាចធ្វើឲ្យខួរក្បាលរួញតូច ហើយអាចកើតមានបញ្ហាជំងឺរង្វេងបាន៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here