ពិតជាអស្ចារ្យមែន សាកវិធីមួយនេះមុខក៏ស្អាត សក់ក៏លែងជ្រុះដែរ

0

បញ្ហាស្បែកមុខ និងសក់ គឺជាសត្រូវដ៏ធំដែលស្ត្រីគ្រប់រូបតែងតែព្រួយបារម្ភ ហើយប្រសិនបើបញ្ហាទាំងនេះកើតឡើងមែន ពួកគេច្បាស់ជានៅមិនសុខនោះឡើយ។

ប៉ុន្តែដំឡូងបារាំងអាចជួយបាន ព្រោះវាសម្បូរទៅដោយជាតិសរសៃ ផូស្វ័រ ម៉ង់ហ្គាណែស ស័ង្កសី ជាតិដែក ស្ពាន់ធ័រ ប៉ូតាស្យូម វីតាមីន C និងវីតាមីន B6។ ក្នុងដំឡូងមួយមើមមានផ្ទុកប្រូតេអ៊ីន ៧,៩ក្រាម គ្មានកូឡេស្តេរ៉ុល កាឡូរី២៩០ និងខ្លាញ់ស្ទើរតែគ្មាន។

ជាពិសេសដំឡូងបារាំងត្រូវបានគេប្រើសម្រាប់ធ្វើការព្យាបាលបញ្ហាអង្គែ ជ្រុះសក់ និងមុខកើតមុន យ៉ាងមានប្រសិទ្ធិភាព។

របៀបអនុវត្ត៖
១.យកដំឡូងបារាំងស្រស់ ៤មើម ទៅកៀប ឬប្រើស្លាបព្រាកោស រួចពូតយកទឹក។

២.អនុវត្តនៅលើស្បែកមុខ ឬស្បែកក្បាលរបស់អ្នក ហើយម៉ាស្សាចំនួន ៥នាទី។ ទុកប្រមាណជា ២០នាទីដើម្បីអោយទឹកដំឡូងជ្រាបចូលក្នុងស្បែកបានជ្រៅ ទើបលាងសម្អាតចេញ។

៣.សូមព្យាយាម អនុវត្តវិធីនេះ មួយសប្តាហ៍យ៉ាងហោចណាស់បាន ២ ទៅ ៣ដង លោកអ្នកនឹងឆាប់ទទួលបានផលដូចបំណង៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here