មួយថ្ងៃញ៉ាំទឹកអំពៅ១កែវ ទទួលបានអត្ថប្រយោជន៍ដល់ទៅ៧យ៉ាង

0

យើងទាំងអស់គ្នាដឹងត្រឹមថា ទឹកអំពៅ គឺជាភេសជ្ជ:ធម្មជាតិដែលមានរសជាតិផ្អែមឆ្ងាញ់ ហើយបង្កើនថាមពលឡើងវិញនៅពេលហេវហត់។ ប៉ុន្តែពួកគេមិនទាន់ដឹងថា ការទទួលទានទឹកអំពៅ មួយកែវរៀងរាល់ថ្ងៃ គឺជាឱសថដ៏ល្អសម្រាប់សុខភាពទូទៅនោះទេ។

១. បង្កើនថាមពលភ្លាមៗ
ក្រៅពីជាតិសរសៃ ទឹកអំពៅ មានកម្រិតជាតិស្ករទាបដែលធ្វើអោយរាងកាយងាយស្រួលក្នុងការស្រូប ហើយអាចបង្កើនថាមពលបានភ្លាមៗ។

២. ប្រឆាំងនឹងអុកស៊ីតកម្ម
ទឹកអំពៅ មានសារធាតុប្រឆាំងនឹងអុកស៊ីកម្ម ដែលជាអាវុធប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី ព្រមទាំងការពារមិនអោយឡើងជាតិខ្លាញ់។ ការស្រាវជ្រាបានរកឃើញថា លក្ខណ:សម្បត្តិទាំងនេះ ធ្វើអោយទឹកអំពៅ មានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងនឹងជំងឺថ្លើម និងខាន់លឿង ហើយការពារវិទ្យុសកម្មមិនអោយប៉ះពាល់ដល់ DNA ឡើយ។

៣. ទប់ស្កាត់កោសិកាមហារីក
ទឹកអំពៅ មានតួនាទីរារាំងដល់ការលូតលាស់នៃកោសិកាមហារីក ហើយប្រយុទ្ធឆាំនឹងកោសិកាមហារីកមួយចំនួន។

៤. ការពារកង្វះឈាម
អត្ថប្រយោជន៍មួយទៀតនៃទឹកអំពៅ គឺមានផ្ទុកជាតិដែកកម្រិតខ្ពស់ ដែលល្អបំផុតសម្រាប់មនុស្សដែលខ្វះឈាម ជាពិសេសកុមារ។

៥. ជាភេសជ្ជ:ប៉ូវកម្លាំង
ទឹកអំពៅ អាចបំពេញកម្រិតថាមពលយ៉ាងឆាប់រហ័ស ពីព្រោះវាសម្បូរទៅដោយ ម៉ាញេស្យូម ផូស្វ័រ ប៉ូតាស្យូម និងកាល់ស្យូម ដែលជាភេសជ្ជ:ធម្មជាតិដ៏ល្អ។

៦. កាត់បន្ថយបញ្ហាខូចធ្មេញ
ទោះបីជាមនុស្សជាច្រើនមានប្រវត្តឈឺធ្មេញដោយសារតែជាតិស្ករក៏ដោយ ក៏អាចទទួលទានទឹកអំពៅបានដែរ។ ការសិក្សាមួយនៅប្រទេសកូឡុំប៊ី បានបង្ហាញថា ការទទួលទានទឹកអំពៅអាចកាត់បន្ថយបញ្ហាដង្កូវស៊ីធ្មេញ។

៧. ជាឱសថធម្មជាតិ
ក្រៅពីអត្ថប្រយោជន៍នៅខាងលើ ទឹកអំពៅអាចជួយដោះស្រាយបញ្ហាសុខភាពផ្សេងទៀតដូចជា ជួយព្យាបាលដំបៅ ជំងឺគ្រុនក្តៅ តម្រងនោម ជំងឺភ្នែក និងការឡើងទម្ងន់។ មិនតែប៉ុណ្ណោះទឹកអំពៅ ជាថ្នាំបញ្ចុះទឹកនោម និងជាថ្នាំបញ្ចុះដ៏មានឥទ្ធិពល៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here