អត្ថប្រយោជន៍អស្ចារ្យ៧យ៉ាងនៃផ្លែអម្ពិល តែគ្រប់គ្នាមិនសូវចាប់អារម្មណ៍

0

អម្ពិល គឺជាផ្លែឈើធម្មជាតិម្យ៉ាងដែលគេប្រើដើម្បីផ្សំនៅក្នុងអាហារផ្សេង ឬធ្វើជាម្ជូរសម្រាប់ញ៉ាំកំដរមាត់លេងផងដែរ។ ប៉ុន្តែអ្វីដែលយើងមិននឹកស្មានដល់ គឺអម្ពិល ជាប្រភពនៃជាតិសរសៃ សារធាតុរ៉ែ និងវីតាមីន ដែលរាងកាយត្រូវការចាំបាច់ជារៀងរាល់ថ្ងៃ។ លើសពីនេះទៅទៀត វាត្រូវបានគេប្រើធ្វើជាឱសថសម្រាប់ព្យាបាលជំងឺឈឺក រលាក ក្អក គ្រុន… ព្រមទាំងជំងឺមួយចំនួនទៀតដូចខាងក្រោម៖

បង្ការជំងឺមហារីកពោះវៀនធំ
ទឹកអាស៊ីត Tartaric របស់ផ្លែអម្ពិល គឺជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏មានឥទ្ធិពលក្នុងការការពាររាងកាយពីរ៉ាឌីកាល់សេរី ដែលបង្កអៅយកើតជំងឺមហារីក។ ជាពិសេសជាតិសរសៃដែលជ្រាបចូលទៅក្នុងភ្នាសពោះវៀនអាចការពារជំងឺមហារីកបាន។

ជំនួយដល់ការរំលាយអាហារ
សាច់អម្ពិលសម្បូរទៅដោយជាតិសរសៃ ដែលអាចជួយការពារការទល់លាមក និងបង្កើនសកម្មភាពពោះវៀន។ មិនតែប៉ុណ្ណោះ វាមានឥទ្ធិពលក្នុងការបណ្តេញដង្ហូវ ឬព្រូន នៅក្នុងពោះវៀនកុមារ។

គ្រប់គ្រងសម្ពាធឈាម
សារធាតុប៉ូតាស្យូមនៅក្នុងផ្លែអម្ពិល អាចជួយគ្រប់គ្រងសម្ពាធឈាម ចង្វាក់បេះដូង រក្សាតុល្យភាពជាតិទឹកនៅក្នុងរាងកាយ។ ចំណែកឯជាតិដែករបស់វា ក៏ដើរតួនាទីសំខាន់ក្នុងការសម្រួលដល់ការសម្រាលកូនអោយមានភាពងាយស្រួល និងការអភិវឌ្ឍនៃកោសិកាឈាមក្រហមរបស់ទារកផងដែរ។

ថែរក្សាសុខភាពភ្នែក
អំពិល សម្បូរវីតាមីន A មានសារ:សំខាន់បំផុតសម្រាប់ភ្នែក កាត់បន្ថយការចុះខ្សោយនៃភ្នែកដោយសារតែភាពចាស់។ ជាពិសេសប្រសិនបើអ្នកបានទទួលទទានទឹកអម្ពិល អាចព្យាបាលភ្នែកស្ងួត និងការពារការហើមភ្នែក។

រក្សាតុល្យភាពកូឡេស្តេរ៉ុលនៅក្នុងឈាម
ដោយសារតែសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងជាតិសរសៃ ធ្វើអោយអម្ពិលមានប្រសិទ្ធិភាពខ្លាំងបំផុត ក្នុងការកាត់បន្ថយកូឡេស្តេរ៉ុលក្នុងឈាម ការពារមិនអោយកើតជំងឺបេះដូង។

បង្ការការឆ្លងមេរោគ
ការទទួលទានអម្ពិលជារបបអាហាររាល់ថ្ងៃ មិនត្រឹមតែជួយអោយរាងកាយធន់នឹងជំងឺគ្រុនផ្កាសាយប៉ុណ្ណោះទេ ថែមទាំងផ្តល់មកនូវវីតាមីន និងសារធាតុរ៉ែចាំបាច់ជាច្រើន។

ប្រសិនបើអ្នកទទួលទានអម្ពិលចំនួន ១០០ក្រាម នឹងទទួលបានជាតិដែក ៣៥ភាគរយ ម៉ាញ៉េស្យូម ២៣ភាគរយ ផូស្វ័រភាគរយ។ នៅមានសារធាតុផ្សេងៗដូចជា កាល់ស្យូម វីតាមីន C និងទង់ដែងក៏អ្នកអាចទទួលបានដែរ។

ជំនួយដល់សុខភាពស្បែក
អត្ថប្រយោជន៍ចុងក្រោយនៃផ្លែអម្ពិល គឺកាត់បន្ថយស្នាមជ្រួញនៅលើស្បែក ព្យាបាលការរលាក ពន្លឿនដល់ការលូតលាសកោសិកាស្បែកថ្មី បន្ទាប់ពីមានបញ្ហាស្បែក។ អ្វីដែលអស្ចារ្យនោះ គឺវាអាចប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលបង្កអោយកើតមានភាពចាស់៕

 

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here