អស្ចារ្យមិនគួរឲ្យជឿ! ដំឡូងបារាំងអាចជួយឲ្យសក់​លែង​ជ្រុះត្រឹមមួយសប្តាហ៍

0

ជាទូទៅមនុស្សគ្រប់គ្នាតែងតែចង់បានសក់ស្អាត ហើយទន់រលោងគួរឲ្យចង់ស្ទាបអង្អែល ប៉ុន្តែបំណងមួយនេះត្រូវបានឃ្លាតឆ្ងាយដោយសារតែបញ្ហាជ្រុះសក់។

តើធ្វើដូចម្តេចទើបអាចបញ្ឈប់បញ្ហាសក់ជ្រុះ ហើយឆាប់ដុះឡើងវិញ? កុំព្រួយអីដំឡូងបារាំងអាចជួយបាន។ ដំឡូងបារាំង ពិតជាមានប្រសិទ្ធភាពណាស់ក្នុងការបណ្តុះសក់តាមបែបធម្មជាតិ ហើយថែមទាំងគ្មានផលប៉ះពាល់អ្វីឡើយ។

របៀបអនុវត្ត៖
១.យកដំឡូងបារាំង៥មើល ចិតសំបកចេញឲ្យស្អាត។
២.ចាប់ផ្តើមហាន់ជាចំណិចតូចៗ និងក្រឡុកឲ្យក្លាយជាល្បាយ (សុំបន្ថែមទឹកបន្តិច ប្រសិនបើខាប់ពេក)។
៣.នៅពេលដំឡូងម៉ត់ក្លាយជាល្បាយអស់ហើយ អ្នកត្រូវយកស្បៃច្រោះពូតយកកាកចេញ។
៤.បន្ទាប់ពីច្រោះល្បាយរួច សូមអនុវត្តឲ្យសព្វស្បែកក្បាល និងសក់ដោយម៉ាស្សាថ្នមៗ។
៥.ប្រើថង់ប្លាស្ទិចគ្រប់សក់ឲ្យជិតរយ:ពេល ២០នាទី ទើបលាងទឹកចេញ។

អ្នកត្រូវព្យាយាមអនុវត្តយ៉ោងហោចណាស់មួយសប្តាហ៍ ៣ដង ជារៀងរាល់ពេលល្ងាច សក់របស់អ្នកនឹងលែងជ្រុះ ហើយទន់រលោងថែមទៀត៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here