មូលហេតុតែមួយ ធ្វើឲ្យអ្នកប្រឈមហានិភ័យនៃជំងឺមហារីក៦ប្រភេទ

0

ការរកឃើញចុងក្រោយបានបង្ហាញថា ភាពធាត់កើនឡើងទ្វេដងបើធៀបទៅនឹងការសិក្សាមុនៗ អំពីហានិភ័យនៃជំងឺមហារីក៦ប្រភេទរួមមាន មហារីកពោះវៀន តម្រងនោម លំពែង អូវែ ស្បូន និងបំពង់អាហារ។

លោក Simon Stevens ជានាយកប្រតិបត្តនៃសេវាសុខភាពចក្រភពអង់គ្លេសហៅកាត់ថា NHS បានព្រមានថា ភាពធាត់អាចមានគ្រោះថ្នាក់នៃជំងឺមហារីក ជាងកត្តាណាៗទាំងអស់។

បន្ទាប់ពីការសិក្សា អ្នកជំនាញបានរកឃើញថា មានជំងឺមហារីក៦ប្រភេទដែលប្រឈមនឹងគ្រោះថ្នាក់ទ្វេដងដោយសារតែភាពធាត់ក្នុងនោះ ហានិភ័យនៃជំងឺមហារីកតម្រងនោមកើនពី ៣០ភាគរយ ដល់ ៥៩ភាករយ, ហានិភ័យនៃមហារីកស្បូន កើនពី៥០ ដល់១០៦ភាគរយ, ហានិភ័យនៃមហារីកបំពង់អាហារ កើនពី៤៨ ដល់១១០ភាគរយ, ហានិភ័យនៃមហារីកក្រពេញអូវែ កើនពី៦ ដល់១៣ភាគរយ, ហានិភ័យនៃមហារីកលំពែង កើនពី៥ ដល់៤៤ភាគរយ។

មូលហេតុដែលបណ្តោលឲ្យកើតជំងឺមហារីក គឺកោសិកាខ្លាញ់ធ្វើការនៅក្នុងរាងកាយបញ្ចេញអ័រម៉ូនច្រើនហួសហេតុ និងជំរុញឲ្យកោសិកាបែងចែកមិនបានល្អ។ ដូចដែលការសិក្សាជាច្រើនបានបង្ហាញថា ជំងឺមហារីក គឺបណ្តោលមកពីកំហុសក្នុងការបែងចែកកោសិកា ដែលបណ្តោលឲ្យមានការកើនឡើងដោយមិនបានគ្រប់គ្រងការបង្កើតសាច់ដុំ៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here