គ្រឿងទេស៣ប្រភេទ ជួយសម្អាតជាតិពុលធ្វើឲ្យឈាមមានសុខភាពល្អ

0

តាមពិតរាងកាយក៏មានតួនាទីលាងសម្អាតឈាមដោយខ្លួនឯងដែរ ប៉ុន្តែបច្ចុប្បន្នជាតិពុលមានស្ទើរតែគ្រប់ទីកន្លែង រួមទាំងចំណីអាហារដែលអ្នកទទួលទានរាល់ថ្ងៃ។ នេះហើយជាហេតុផលដែលនាំឲ្យមុខងាររបស់រាងកាយពុំមានលទ្ធិភាពគ្រប់គ្រាន់ក្នុងការសម្អាតជាតិពុលអស់ឡើយ។

ទោះជាយ៉ាងណា ដើម្បីលាងសម្អាតឈាមឲ្យមានសុខភាពល្អ អ្នកគួរតែព្យាយាមបន្ថែមគ្រឿងទេសទាំង៣មុខនេះ នៅក្នុងអាហារជាប្រចាំ។

១.ខ្ទឹមស
ការទទួលទានខ្ទឹមសឆៅ មួយកំពឹសជារៀងរាល់ថ្ងៃ បន្ទាប់ពីក្រោកពីគេងភ្លាម វាអាចជួយបន្សុទ្ធឈាម សម្អាតសរសៃឈាម ព្រមទាំងបណ្តេញជាតិពុលនៅក្នុងថ្លើម។ ប៉ុន្តែ សម្រាប់អ្នកដែលកើតជំងឺក្រពះគួរតែជៀសវាង។

២.រមៀត
រមៀត គឺជាឱសថធម្មជាតិដែលអាចជួយសម្អាតសរសៃឈាម និងជួយបង្កើនចរាចរឈាមឲ្យដំណើរការបានល្អ។ ជាពិសេស ការបន្សុទ្ធជាតិពុលចេញពីក្នុងឈាមតែម្តង។

៣.ក្រូចឆ្មារ
ទឹកក្រូចឆ្មារ ពិតជាមានប្រសិទ្ធភាពសម្អាតជាតិពុលក្នុងឈាមយ៉ាងពូកែ ប្រសិនបើអ្នកលាយទឹកក្រូចឆ្មារ និងទឹកឃ្មុំមួយស្លាបព្រាបាយ ទៅក្នុងទឹកក្តៅឧណ្ឌៗមួយកែវ ហើយទទួលទានទាំងពោះទទេជារៀងរាល់ព្រឹក។ ជាពិសេស វាក៏អាចជួយកម្ចាត់ជាតិពុលចេញពីក្នុងថ្លើមបានផងដែរ។

ស្របពេលជាមួយគ្នានេះ អ្នកគួរតែឈប់ជក់បារី និងទទួលទានគ្រឿងស្រវឹង ព្រោះរបស់ទាំងពីរមុខនេះ ជាដើមហេតុធ្វើឲ្យជាតិពុលក្នុងឈាមកើនឡើងកាន់តែច្រើន៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here