កុំទិញមកញ៉ាំឲ្យសោះពេលឃើញសាច់មាន់មានសភាពបែបនេះ

0

សាច់មាន់ ដែលមានស្នាមឆ្នូតសៗច្រើន ត្រូវបានគេរកឃើញថា មានផ្ទុកជាតិខ្លាញ់រហូតដល់ទៅ ២២៤ភាគរយ ខណៈដែលប្រូតេអ៊ីនថយចុះជាខ្លាំង។

ក្រុមអ្នកជំនាញបានបង្ហាញថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សាច់មាន់ដែលមានគុណភាពទាបបានកើនឡើងកាន់តែខ្លាំងនៅលើទីផ្សារ។ ដូច្នេះ ប្រសិនបើអ្នកឃើញសាច់មាន់ដែលមានស្នាមឆ្នូតសៗ កុំទិញមកញ៉ាំអ៊ី ព្រោះវាគ្មានប្រូតេអ៊ីនគ្រប់គ្រាន់ ហើយពេលញ៉ាំច្រើនអាចប៉ះពាល់ដល់សុខភាពថែមទៀត។

ការធ្វើតេស្តទៅលើសត្វមាន់ចំនួន ២៨៥ក្បាល គឺមាន ៩៦ក្បាលដែលមានឆ្នូតសៗនៅលើសាច់របស់វា។ សាច់ប្រភេទនេះហើយ ដែលមានគុណភាពទាបបំផុត ប៉ុន្តែប្រជាជននៅទូទាំងពិភពលោកមិនដឹងនោះទេ ហើយចូលចិត្តញ៉ាំច្រើនជាងសាច់ដទៃទៀត។

ហេតុផលដែលធ្វើឲ្យសាច់មាន់មានគុណភាពទាប គឺសត្វមាន់ត្រូវបានគេចិញ្ចឹមឲ្យស៊ីចំណីច្រើន ព្រមទាំងចាក់ថ្នាំឲ្យឆាប់ធំ។ ហេតុនេះ ក្នុងរយ:ពេលដ៏ខ្លី មាន់នឹងធំធាត់លឿនហួសពីការស្មាន។

ក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ថា គ្រប់គ្នាគួរតែកាត់បន្ថយការញ៉ាំមាន់ដែលចិញ្ចឹមឲ្យស៊ីចំណី ហើយគួរជ្រើសមាន់ដែលចិញ្ចឹមតាមបែបធម្មជាតិវិញ ទើបសម្បូរប្រូតេអ៊ីន វីតាមីន B ជាតិដែក និងវីតាមីន B12 ដែលរាងកាយត្រូវការជាចាំបាច់៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here