ចង់បានសក់ទន់រលោងមែនទេ? ប្រើរូបមន្តនេះមួយខែនឹងសម្រេចដូចបំណង

0

តើសុភាពបុរស សុភាពនារទីទាំងឡាយកំពុងតែមានកង្វល់ជាមួយនឹងបញ្ហាសក់មិនស្អាត មិនទន់រលោងមែនទេ? បើដូច្នោះមែនឈប់បារម្ភទៀតទៅ អ្នកនឹងទទួលបានសក់ទន់រលោងតាមបែបធម្មជាតិ ដោយគ្រោន់តែអនុវត្តរូបមន្តសាមញ្ញៗប៉ុណ្ណោះ តែមានប្រសិទ្ធភាពហួសស្មាន។

ធាតុផ្សំ៖
– ប្រេងអូលីវ ៤ស្លាបព្រាបាយ
– សាច់ប្រទាលកន្ទុយក្រពើស្រស់ ៤ស្លាបព្រាបាយ
– ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ

របៀបអនុវត្ត៖
១.យកធាតុផ្សំទាំងអស់ កិនឲ្យក្លាយជាល្បាយតែមួយ។
២.បន្ទាប់មកលាងសម្អាតសក់ឲ្យស្អាត ហើយរលាស់ទឹកចេញឲ្យនៅសើមតិចៗ
៣.ចាប់ផ្តើមលាបល្បាយ ឲ្យសព្វពីគល់ រហូតសល់ចុងសក់។
៤.រង់ចាំរយ:ពេល២ទៅ៣ម៉ោង ទើបលាងសម្អាតជាមួយសាប៊ូកក់សក់ធម្មតា។
៥.ប្រសិនបើសក់របស់អ្នកខូចខ្លាំង អ្នកត្រូវរងចាំ ១២ទៅ១៥ម៉ោង ទើបសម្អាតចេញ។

អនុវត្តវិធីនេះ ២ទៅ៣ដងក្នុងមួយសប្តាហ៍ ក្នុងរយៈពេលមួយខែ លោកអ្នកនឹងទទួលបានសក់ទន់រលាងដូចបំណង៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here