កើត​ជំងឺ​ក​ញ្ជ្រិ​ល​ពេល​មាន​ផ្ទៃពោះ ផ្តល់​ផល​អាក្រក់​អ្វីខ្លះ?

0

អ្នកជំនាញ​បាន​និយាយថា ស្ត្រី​ដែលមាន​ផ្ទៃពោះ​ប្រសិនបើ​ពួកគេ​កើត​ជំងឺ​ក​ញ្ជ្រិ​ល អាច​នាំ​ឲ្យ​ជួបប្រទះ​បញ្ហា​រលូត​កូន កើត​មិន​គ្រប់​ខែ មាន​បញ្ហា​បេះដូង ឆែបមាត់ ខូច​ទ្រង់ទ្រាយ​ក្បាល… ហេតុនេះហើយ​ទើប វា​ត្រូវបាន​គេ​នាំ​ឲ្យ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ក​ញ្ជ្រិ​ល​មុនពេល​មាន​ផ្ទៃពោះ។

Related image

អ្នកជំនាញ​បាន​បន្ថែមទៀតថា ស្ត្រី​ដែលមាន​ផ្ទៃពោះ​គួរ​ចាប់ផ្តើម​ចាក់​ថ្នាំ​បង្ការ ដើម្បី​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ដល់​ទារក​បន្ទាប់ពី​ចាប់កំណើត។ ក្នុងករណី​ខ្លះ​អ្នក​ម្តាយ​មិនបាន​ទទួល​ថ្នាំ​បង្ការ​រោគ​ក​ញ្ជ្រិ​ល​មុនពេល​សម្រាលកូន​ទេ ទាំង​ម្តាយ និង​កូន អាច​ឆ្លង​ជំងឺ​នេះ​ដោយសារតែ​ពួកគេ​មិនមាន​អង់​ទីករ​ការពារ។

ចំពោះ​ស្ត្រី​ទើបនឹង​សម្រាលកូន ត្រូវ​ការចាក់​ថ្នាំ​បង្ការ​ជំងឺ​ក​ញ្ជ្រិ​ល​ឲ្យ​បាន​ម្តងទៀត ព្រោះ​ការចាក់​ថ្នាំ​អាចមាន​ប្រសិទ្ធភាព​ការពារ​ទាំង​ម្តាយ និង​កូន ពី​ជំងឺ​នេះ​បាន។

ក្នុងករណី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិនបាន​ដឹងថា ពួកគេ​បាន​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ក​ញ្ជ្រិ​ល​ឬ​អត់ មិនគួរ​ទៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើន ឬ​ត្រូវ​ពាក់​ម៉ាស់ ហើយ​មិន​ទៅ​ក្បែរ​មនុស្ស​ដែល​យើង​សង្ស័យថា​ឆ្លង​មេរោគ​នោះទេ។

លើសពីនេះទៅទៀត​អ្នក​ត្រូវ​សម្អាត​រាងកាយ សម្អាត​ច្រមុះ បំពង់ក ជា​រៀងរាល់ថ្ងៃ​ដោយ​ប្រើ​ទឹកអំបិល ហើយ​លាង​សម្អាត​ដៃ​ជាមួយនឹង​សាប៊ូ​មុនពេល​ញ៉ាំ​អាហារ និង​បន្ទាប់ពី​ការ​ចេញពី​បង្គន់៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here