ជិត​គ្រប់​ខែ​ហើយ កូន​នៅតែ​មិន​បង្វិល​ក្បាល​ចុះ តើ​ត្រូវធ្វើ​ដូចម្តេច?

0

ទារក​ភាគច្រើន​តែងតែ​បង្វិល​ក្បាល​ចុះក្រោម នៅ​ចុងបញ្ចប់​នៃ​ការ​មាន​ផ្ទៃពោះ ដើម្បី​ត្រៀមខ្លួន​ក្នុងការ​សម្រាល។ ប៉ុន្តែ មាន​ប្រហែលជា ៣ភាគរយ​នៃ​ទារក​ទាំងអស់ មិន​បង្វិល​ក្បាល​ចុះក្រោម​ឡើយ នៅ​ចុងបញ្ចប់​នៃ​ការ​មាន​ផ្ទៃពោះ។

Image result for ជិត​គ្រប់​ខែ​ហើយ កូន​នៅតែ​មិន​បង្វិល​ក្បាល​ចុះ តើ​ត្រូវធ្វើ​ដូចម្តេច?

 

 

ទារក ដែល​ចាប់ផ្តើម​បង្វិល​ក្បាល​ចុះក្រោម​នៅ​អាយុ​ចាប់ពី ៣២ ទៅ ៣៤សប្តាហ៍ ហើយ​ប្រសិនបើ​សប្តាហ៍​ទៅ ៣៧ហើយ​នៅតែ​មិន​បង្វិល​ក្បាល​ចុះ​ទៀត យើង​មិន​អាចធ្វើ​អ្វី​បាន​នោះទេ លុះត្រាតែ​គ្រូពេទ្យ​ជំនាញ​ប្រើ​បច្ចេកទេស​បង្វិល​ដោយ​ប្រើ​ដៃ ដែល​គេ​ហៅថា external cephalic version (ECV)។

Image result for does the baby turn in the womb

 

 

បច្ចេកទេស ECV ត្រូវការ​គ្រូពេទ្យ​ពីរ​ទៅ​បីនាក់ ដើម្បី​ជួយ​រុញ​បង្វិល​ទារក​ក្នុង​ផ្ទៃ​ដែល​កំពុង​ស្ថិតក្នុង​ទី​តាំ​បញ្ឈរ ឬ​ទទឹង​ពោះ ដោយ​ប្រើ​ចលនា​បន្តិចម្តងៗ រហូត​ទាល់តែ​សំ​យ៉ុង​ក្បាល​ចុះក្រោម។ ប៉ុន្តែ​ហានិភ័យ​មួយ​ដែលមាន​ភ​ស្តុក​តាង​ជាច្រើន​បាន​បង្ហាញថា ការប្រើ​បច្ចេកទេស​នេះ អា​ចប​ណ្តោ​ល​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ។

 

ជម្រើស​ចុងក្រោយ​បំផុត ប្រសិនបើ​ក្រុមគ្រូពេទ្យ​ជួយ​មិន​បានទេ ឬ​កូន​មាន​លក្ខណ​ថ្លោស​ពេក មានតែ​ប្រើ​វិធី​វះកាត់​តែប៉ុណ្ណោះ៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here