កុំមើលរំលងបាក់តេរីមួយប្រភេទនេះឲ្យសោះ វាអាចធ្វើឲ្យអ្នករលូតកូនបាន

0

ករណីពុលអាហារបណ្តោលមកពីពីបាក់តេរីម្យ៉ាងមានឈ្មោះថា Listeria monocytogenes ដែលជារឿយៗត្រូវបានគេមើលរំលង ឬមិននឹកស្មានដល់នៅពេលដែលរយៈពេលនៃការបង្កកំណើតអូសបន្លាយរហូតដល់ ៣សប្តាហ៍។ រោគសញ្ញានៃការពុលបាក់តេរីនេះ អាចបង្កឲ្យស្ត្រីមានផ្ទៃពោះកើតជំងឺគ្រុនក្តៅ ក្អួត រាគរូស ជួនកាលកើតជំងឺផ្តាសាយ។

អត្រានៃការឆ្លងបាក់តេរី Listeria monocytogenes មិនសូវខ្ពស់នោះទេ ប្រហែលជា ០,៧ករណីក្នុងចំណោមមនុស្ស ១០០,០០០នាក់ ប៉ុនុតែអត្រាមរណភាពខ្ពស់ណាស់។ ស្ត្រីមានផ្ទៃពោះ ទារក មនុស្សចាស់ គឺស្ថិតនៅក្នុងចំណោមមនុស្សដែលមានគ្រោះថ្នាក់បំផុត។

បាក់តេរី Listeria monocytogenes សម្បូរនៅក្នុងដី លាមកសត្វ ទឹកស្អុយ ភក់ និងបន្លែ។ លើសពីនេះទៅទៀត វាត្រូវបានគេរកឃើញនៅក្នុងសាច់ស្រស់ ឬសាច់ក្លាសេ សត្វបក្សី បន្លែស្រស់ បង្គា ក្តាម…។ Listeria monocytogenes អាចលូតលាស់នៅក្នុងអាហារប្រៃ ផ្អែម ឬសីតុណ្ហភាព ១០អង្សាសេ ដែលបាក់តេរីខ្លះមិនអាចរស់បាន។

ស្ត្រីមានផ្ទៃពោះ អាចប្រឈមនឹងគ្រោះថ្នាក់ដោយសារការពុលនៃបាក់តេរីនេះ ដោយសារតែរាងកាយមានការផ្លាស់ប្តូរប្រព័ន្ធភាពស៊ាំ។

Listeria monocytogenes ជារឿយៗបណ្តោលឲ្យឆ្លងមេរោគចូរខួរក្បាល និងឆ្អឹងខ្នង ដែលនាំឲ្យមានជំងឺសរសៃប្រសាទធ្ងន់ធ្ងរ ឬអាចស្លាប់បាន។ ស្ត្រីមានផ្ទៃពោះ ដែលឆ្លងមេរោគនេះអាចនឹងមានហានិភ័យនៃការរលូតកូន ឬស្លាប់កូនក្នុងផ្ទៃ។

ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យនៃដោយសារបាក់តេរីប្រភេទនេះ ស្ត្រីមានផ្ទៃពោះគួរអនុវត្តទម្លាប់មួយចំនួននៅពេលកែច្នៃម្ហូបអាហារ៖

  • ត្រូវចម្អិនអាហារ (សាច់ គ្រឿងសមុទ្រ ស៊ុត…) នៅសីតុណ្ហភាពយ៉ាងហោចណាស់ ៧៤អង្សាសេ និងជៀសវាងការបរិភោគឆៅឲ្យសោះ។
  • រក្សាភាពត្រជាក់ក្នុងទូរទឹកកកនៅសីតុណ្ហភាព ៤អង្សាសេ ឬទាបជាងនេះ។
  • លាងសម្អាតបន្លែឆៅឲ្យបានម៉ត់ចត់ មុនឹងញ៉ាំ។
  • ញែកសាច់ឆៅឲ្យដាច់ដោយឡែកពីបន្លែ និងអាហារផ្សេងៗដែលបានកែច្នៃរួច។
  • ជៀសវាងទទួលទានទឹកដោះគោ និងផលិតផលទឹកដោះគោ ដែលមិនបានឆ្លងកាត់ការចម្រាញ់បានត្រឹមត្រូវ។
  • លាងដៃ កាំបិត និងជ្រុញ បន្ទាប់ពីរៀបចំចំណីអាហារឆៅ។

សូមចាំថា បាក់តេរី Listeria monocytogenes នៅតែអាចរស់នៅក្នុងសីតុណ្ហភាពទាប ហេតុនេះស្ត្រីមានផ្ទៃពោះមិនគួរទុកអាហារក្នុងទូរទឹកកកលើសពី ៣ថ្ងៃឡើយ។ រាល់អាហារដែលនៅសល់ ត្រូវកំដៅក្រោមសីតុណ្ហភាពយ៉ាងហោចណាស់ ៧៤អង្សាសេមុននឹងញ៉ាំ៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here