អត្ថប្រយោជន៍​នៃ​ការគ្រប់គ្រង​របប​អាហារ​ពេល​មាន​ផ្ទៃពោះ

0

ស្ត្រី​ជាច្រើន​តែងតែ​ជួបប្រទះ​បញ្ហា​ឡើង​ទម្ងន់​ខ្លាំង នៅពេល​មាន​ផ្ទៃពោះ។ ការធានា​របប​អាហារ​មាន​ផាសុខភាព និង​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ មិន​ត្រឹមតែ​ជួយ​រក្សា​ទម្ងន់​ឲ្យ​មាន​ស្ថិរភាព​ធម្មតា​ប៉ុណ្ណោះ​ទេ វា​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺផ្សេងៗទៀត ទាំង​ម្តាយ​និង​កូន​ផងដែរ។

Image result for pregnant eat

ស្ត្រី​ដែល​ឡើង​ទម្ងន់​ខ្លាំង​អំឡុងពេល​មាន​ផ្ទៃពោះ អាចធ្វើ​ឲ្យ​កូន​របស់​អ្នក​កើតមក​ធាត់​ជ្រុល​ពី​កំណើត។ សូម្បីតែ​ស្ត្រី​ដែល​ស្គមស្គាំង​ពេល​មាន​ផ្ទៃពោះ មិន​ត្រឹមតែ​ទារក​កើតមក​មិន​គ្រប់​គីឡូ​នោះទេ វា​អាច​ប៉ះពាល់​ដល់​ការលូតលាស់ និង​ប្រឈម​ជំងឺ​ច្រើន​ផងដែរ។

សម្រាប់​ស្ត្រី​ដែល​អាច​រក្សា​ទម្ងន់​បានល្អ​អំឡុងពេល​មាន​ផ្ទៃពោះ តាម​ការណែនាំ​របស់​អ្នកជំនាញ ទារក​កើតមក​នឹងមាន​បញ្ហា​តិចជាង​ស្ត្រី​ដែល​ឡើង​ទម្ងន់​តិចពេក ឬ​ច្រើនពេក។

ទន្ទឹមនឹងនេះ​ស្ត្រី​មួយចំនួន ដែល​ស្រេកឃ្លាន​អាហារ​ដែល​គ្មាន​ផាសុខភាព​ច្រើនពេក អាច​រំខាន​ដល់​ការ​ស្រូបយក​សារធាតុចិញ្ចឹម ដែល​ប៉ះពាល់​ដល់​ការលូតលាស់​កូន​ក្នុង​ផ្ទៃ។ ដូច្នេះ អ្នក​មិនគួរ​ញ៉ាំ​អាហារ​តាមតែ​ការស្រេកឃ្លាន​បាន​នោះទេ បើ​យក​ឲ្យ​កូន​កើតមក​មាន​សុខភាព​ល្អ គួរតែ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​អំពី​របប​អាហារ​ឲ្យ​បានច្បាស់លាស់៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here