អនុវត្ត៥ចំណុច ជួយ​អោយ​អ្នក​ស្រកខ្លាញ់​អស់ពី​ក្បាលពោះ ក្រោយពេល​សម្រាលកូន​រួច

0

បន្ទាប់ពី​ឆ្លង់កាត់​ពេលវេលា​អស់​រយ:ពេល ៩ខែ​ក្នុងការ​ពពោះ ស្ត្រី​ភាគច្រើន​តែងតែ​ឡើង​ទម្ងន់ ហើយ​ជាតិ​ខ្លាញ់​ក៏​ប្រមូលផ្តុំ​ច្រើន​នៅ​តំបន់​ក្បាលពោះ​ផងដែរ។ តើ​អ្នក​ចង់ដឹង​ពី​វិធី​កម្ចាត់​ខ្លាញ់​ក្បាលពោះ​ដែរឬទេ? តាមពិត​គ្មានអ្វី​ពិបាក​នោះទេ ប្រសិនបើ​អ្នក​អនុវត្តតាម​វិធីសាស្ត្រ​ធម្មជាតិ​មួយចំនួន។

Related image

ការ​បំបៅ​ដោះ​កូន
ប្រសិនបើ​អ្នក​គិតថា ការ​បំបៅ​ដោះ​កូន មាន​ប្រយោជន៍​ចំពោះតែ​កូន នោះ​គឺ​ខុស​ហើយ តាមពិត​វា​ក៏​មា​ប​ប្រយោជន៍​សម្រាប់​អ្នក​ម្តាយ​ផងដែរ។ ការ​បំបៅ​ដោះ​កូន ក៏​អាចជួយ​ដុតបំផ្លាញ​កាល់​ឡូរី​នៅក្នុង​រាងកាយ​របស់​ស្ត្រី​ផងដែរ ដូច្នេះ​នេះ​ជា​ចំណែក​មួយ​ក្នុងការ​សម្រក​ខ្លាញ់​ក្បាលពោះ។

ព្យាយាម​ទទួលទាន​តែ​បៃតង
តែ​បៃតង គឺជា​ភេសជ្ជ:មួយ​ប្រភេទ​ដែល​អាចជួយ​ដុតបំផ្លាញ​កាឡូរី ហើយ​ជួយ​អោយ​រាងកាយ​មាន​សុខ​ភាពល្អ ដោយសារតែ​វា​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ មិនតែប៉ុណ្ណោះ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម អាចជួយ​ការពារ​រ៉ាឌីកាល់​សេរី ហើយ​អាចជួយ​ជំរុញ​ការរំលាយ​អាហារ។ ប្រសិនបើ​អ្នក​ចង់​សម្រក​ក្បាលពោះ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព គួរ​ទទួលទាន​បន្ទាប់​ពី​ធ្វើ​លំ​ហាត់ប្រាណ​រួច។

ជៀសវាង​អាហារ​សម្បូរ​កាឡូរី
អ្នក​គួរតែ​ជៀសវាង​ប្រភេទ​អាហារ​ដែល​សម្បូរ​កាឡូរី​ដូចជា ទឹកក្រូច​សូ​ដា ស្ករ​គ្រាប់ ស៊ូ​កូ​ឡា និង​ដំឡូងបារាំង​ចៀន។ អាហារ​ទាំងនេះ អាចធ្វើអោយ​ស្ត្រី​ឡើង​ទម្ងន់​កាន់តែខ្លាំង ដូច្នេះ​អ្នក​គួរតែ​ប្តូរ​មក​ទទួលទាន​អាហារ​ដែលមាន​សុខភាព​ល្អ និង​ផលិតផល​ទឹកដោះគោ​ដែលមាន​ជាតិ​ខ្លាញ់​ទាប។

ធ្វើ​លំ​ហាត់ប្រាណ​អោយបាន​ទៀងទាត់
ការធ្វើ​លំ​ហាត់ប្រាណ គឺមាន​សារ:សំខាន់​ខ្លាំងណាស់​សម្រាប់​សម្រក​ទ​ម្ង​ន់ ក្រោយពេល​មាន​ផ្ទៃពោះ។ ជាពិសេស អ្នក​គួរ​ចាប់ផ្តើម​ធ្វើ​លំ​ហាត់ប្រាណ​ដោយ​ផ្តោត​សំខាន់​ទៅលើ​ក្បាលពោះ ដើម្បី​ឆាប់​សម្រេច​ដូច​បំណង។

ជៀសវាង​ភាព​តានតឹង
ភាព​តានតឹង អាចធ្វើ​ឲ្យ​រាងកាយ​បញ្ចេញ​អ័រម៉ូន​ស្ត្រេ​ស ដែល​គេ​ហៅថា Cortisol ។ នៅពេលដែល​កម្រិត Cortisol ឡើង​ខ្ពស់​នៅក្នុង​ឈាម អា​ចប​ណ្តោ​ល​អោយ​ស្ត្រី​អស់កម្លាំង ឡើង​ទម្ងន់ ឆាប់​ខឹង ហើយ​មាន​ចំណង់​ទៅលើ​អាហារ​ផ្អែម និង​ខ្លាញ់។

ដូច្នេះ អ្នក​គួរតែ​ព្យាយាម​ធ្វើ​រឿង​អ្វីដែលសប្បាយៗ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង ដែល​នាំ​ឲ្យ​អ្នក​កាន់តែ​ធាត់៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here