៩សញ្ញា​មិន​ស្រួល​ពេល​មាន​ផ្ទៃពោះ បើ​មិន​អើពើ​ប្រយ័ត្ន​សោកស្តាយ​មួយជីវិត

0

ការ​មាន​ផ្ទៃពោះ​ជា​ពេលវេលា​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ស្ត្រី​ទាំងឡាយ ព្រោះ​ពួកគេ​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​រាប់រយ​ជំពូក​ដែលប្រុសៗមិនអាច​យល់​ពី​អារម្មណ៍​មួយ​នេះឡើយ។ ប៉ុន្តែ​ទន្ទឹម​នឹងមាន​មោទនៈភាព​មួយ​នេះ ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ប្រុងប្រយ័ត្ន​សញ្ញា​ព្រមាន​មួយចំនួន​ផងដែរ ព្រោះ​វា​អាច​បញ្ជាក់ថា​កូន​នៅក្នុង​ផ្ទៃ​កំពុង​តែមាន​បញ្ហា ឬ​សុខភាព​របស់​អ្នក​កំពុងតែ​ដុនដាប​ដែល​ត្រូវការ​ជំនួយ​ជាបន្ទាន់។

Image result for nasal congestion during pregnancy

ហូរឈាម​ច្រើន​តាម​ទ្វារមាស

សីតុណ្ហភាព​រាងកាយ​លើសពី ៣៧.៧អង្សា​សេ

មានការ​ឈឺចាប់ ឬ​រលាក នៅពេល​នោម

ហើម​ជុំវិញ​ភ្នែក នៅពេល​ក្រោក​ពី​គេង

កើតមាន​អាការ​ហើម​មុខ ដៃ ជើង និង​កជើងភ្លាមៗ

មាន​បញ្ហា​ភ្នែក​ដូចជា មើល​អ្វីព្រិលៗ ចេញ​សរសៃក្រហមៗដូច​ផ្លេកបន្ទោ​ល មាន​ស្នាម​អុជ​ខ្មៅ​ក្នុង​ភ្នែក

ក្អួត ឬ​រាគ​រយៈពេល ២៤ម៉ោង ឬ​ច្រើនជាង​នេះ

ចលនា​របស់​កូន​ក្នុង​ផ្ទៃ​ប្រែជា​ផ្លាស់ប្តូ​ចុះខ្សោយភ្លាមៗ

ឈឺចាប់​នៅក្នុង​ពោះ​យ៉ាង​ទាន់ហន់

ប្រសិនបើ​អ្នក​កំពុង​តែមាន​រោគសញ្ញា​ណាមួយ​ដូចដែល​បង្ហាញ​ខាងលើនេះ គួរ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម ព្រោះ​កូន​ក្នុង​ផ្ទៃ​របស់​អ្នក​អាច​ប្រឈម​នឹង​បញ្ហា​ដូចជា រលូត ឬ​កូន​ស្លាប់​ក្នុង​ផ្ទៃ​ជាដើម…៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here