អាន​ហើយ​អនុវត្ត​ផង! ការទទួល​ទាន​របប​អាហារ​ត្រឹមត្រូវ​អំឡុងពេល​មាន​ផ្ទៃពោះ

0

ការ​ញ៉ាំ និង​ផឹក​ភេសជ្ជៈ​អំឡុងពេល​មាន​ផ្ទៃពោះ នឹង​ជួយ​អោយ​អ្នកទទួលបាន​នូវ​តុល្យភាព​នៃ​សារធាតុចិញ្ចឹម​សម្រាប់​ទារក​ដែល​កំពុងតែ​លូតលាស់ និង​សម្រាប់​រាងកាយ​របស់​អ្នក​ម្តាយ​ផងដែរ។ ដូច្នេះ​ការ​ញាំ​ចំណីអាហារ​មាន​តុល្យភាព​ដូចជា​បន្លែ ផ្លែឈើ អាហារ​មាន​ផ្ទុក​ជាតិ​ម្សៅ ប្រូតេអ៊ីន និង​ទឹកដោះគោ គឺជា​រឿង​មួយ​ដែល​អ្នក​គួរ​ព្យាយាម​ធ្វើ​នៅពេល​មាន​ផ្ទៃពោះ។

Image result for Pregnant korean

អ្នក​គួរ​បំពេញបន្ថែម​របប​អាហារ​ជាមួយនឹង​ថ្នាំ​វីតាមីន D ដែល​អាចជួយ​អោយដល់​ការលូតលាស់​នៃ​ឆ្អឹង។ ការ​ញ៉ាំ​ចំណី​ដែលជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ដែក នឹង​ជួយ​ការពារ​ពី​ភាពស្លេកស្លាំង ហើយ​អាហារ​ទាំងនោះ​មានដូចជា សាច់មាន់ ស៊ុត គ្រាប់​ធញ្ញជាតិ សណ្តែក អង្ករសំរូប នំប៉័ង ស្លឹក​បន្លែ​ពណ៌​បៃតង និង​ផ្លែឈើ​ស្ងួត ជាដើម។

ការ​ញ៉ាំ​អាហារ​ច្រើន​អំឡុងពេល​មាន​ផ្ទៃពោះ នឹងធ្វើ​អោយ​អ្នក​ឡើង​ទម្ងន់ ប៉ុន្តែ​ប្រសិនបើ​អ្នកគ្រប់គ្រង​របប​អាហារ​បានល្អ និង​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ អ្នកនឹង​រក្សា​ទម្ងន់​បន្ថែម​ជា​មធ្យម​ប្រហែលជា ១១គី​ឡូង​ក្រាម៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here