ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ហ្នឹង ទើប​អ្នកជំនាញ​ហាម​មិនអោយ​ស្ត្រី​មាន​ផ្ទៃពោះ​ទម្លាប់​គេង​ផ្អៀង​ទៅខាង​ស្តាំ

0

អ្នកជំនាញ​ជាច្រើន​បាន​ណែនាំ​ថា ការ​គេង​មិន​ត្រឹមត្រូវ​អាច​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​សុខភាព​របស់​ស្ត្រី​មាន​ផ្ទៃពោះ ជាពិសេស​ប្រសិនបើ​ពួកគេ​មាន​ទម្លាប់​គេង​ផ្អៀង​ទៅ​ស្តាំ​រហូត។

ទោះបីជា​មនុស្ស​ស្រី​មួយចំនួន​មិនអាច​គ្រប់​គ្រ​គ្រង​ទីតាំង​នៃ​ការ​គេង​របស់​ខ្លួនឯង​ក៏ពិតមែន ប៉ុន្តែ​អ្នកជំនាញ​បានផ្តល់​ដំបូល​ន្មា​ន​អោយ​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ជៀសវាង​ការ​គេង​ផ្អៀង​ទៅខាង​ស្តាំ។ ព្រោះ​វា​អាច​កាត់បន្ថយ​ចរាចរណ៍​ឈាម​ទៅកាន់​ទារក ប៉ះពាល់​ដល់​សុក និង​កាត់បន្ថយ​កម្រិត​លំហូរ​នៃ​សារ​ធា​តិ​ចិញ្ចឹម​របស់​ទារក។ លើសពីនេះ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ឡើង​ទម្ងន់​ខ្លាំង​ជាង​ធម្មតា ហើយ​ការ​គេង​បែបនេះ​យូរ​ទៅ​នឹងមាន​សម្ពាធ​ដល់​ថ្លើម​ថែមទៀត។ ដូចគ្នានេះ​ផងដែរ ស្ត្រី​អាច​ប្រឈម​នឹង​បញ្ហា​រលូត​កូន ជាពិសេស​នៅក្នុង​ត្រីមាស​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ។

ក្រៅពី​ស្ត្រី​មាន​ផ្ទៃពោះ សូម្បីតែ​មនុស្ស​ទូទៅ​ក៏​គួរតែ​ជៀសវាង​ការ​គេង​បែប​នេះដែរ ព្រោះ​វា​អាច​បង្កើន​ហានិភ័យ​ក្រហាយ​ទ្រូង ស្ពឹក​ដៃជើង​នៅពេល​ក្រោក​ឡើង ចាល់​ជាតិ​អាស៊ីត​ក្នុង​ក្រពះ មាន​ផល​អាក្រក់​ដល់​បំពង់​អាហារ និង​ធ្វើ​ឲ្យ​ប្រភេទ​នៃ​ជំងឺមហារីក​មួយចំនួន​វិ​វត្ត​ឡើង​ផងដែរ៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here