សញ្ញា​ព្រមានភ្លាមៗថា អ្នក​ត្រូវ​រលូត​កូន​ហើយ!

0

ការហូរ​ឈាម​តាម​ទ្វារមាស​ត្រូវបាន​គេ​ចាត់ទុកជា​រឿង​ធម្មតា នៅ​អំឡុង​ត្រីមាស​ទី១ (ប្រហែលជា ១២សប្តាហ៍​ដំបូង)។ ក៏ប៉ុន្តែ​ប្រសិនបើ​ការហូរ​ឈាម​ខុស​ប្រក្រតី មាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​មាន​រយៈពេល​ច្រើន​ថ្ងៃ គឺជា​រោគសញ្ញា​ទូទៅ​នៃ​ការ​រលូត​កូន​ហើយ។

Image result for sign of being pregnant

ក្នុងចំណោម​ស្ត្រី​ដែល​ស្វែងរក​ការព្យាបាល​សម្រាប់​ការ​ហូរឈាម​អំឡុងពេល​មាន​ផ្ទៃពោះ មាន​ប្រហែលជា​ពាក់​កណ្តោល​នឹង​រលូត​កូន។ ចំពោះ​រោគសញ្ញា​ក្រៅពី​ការហូរ​ឈាម មិនមាន​ការពាក់ព័ន្ធ​នឹង​ស្ថិតិ​នេះ​ទេ។

ការ​រលូត​កូន​អាច​ត្រូវបាន​គេ​មើលឃើញ​តាមរយៈ​ការ​អេកូ​សាស្ត្រ ឬ​តាមរយៈ​ការធ្វើ​តេស្ត​ស្បូន។ ដូច្នេះហើយ អ្នកជំនាញ​បាន​ជំ​រុញអោយ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​ទៅពិនិត្យ​តាមដាន​សុខភាព​អោយបាន​ទៀងទាត់ ជាពិសេស​ស្ត្រី​ដែល​ធ្លាប់មាន​ប្រវត្តិ​រលូត​កូន​ម្តង​ហើយ។

ខាងក្រោម​នេះ ជា​រោគសញ្ញា​ទូទៅ​នៃ​ការ​រលូត​កូន៖

ហូរឈាម​តាម​ទ្វារមាស​ខុស​ប្រក្រតី ហើយ​យូរថ្ងៃ

ស្បូន​ចាប់ផ្តើម​រមួល​ខ្លាំង

អ្នកមាន​អារម្មណ៍​ថា ក្នុង​ខ្លួន​ហាក់ដូចជា​លែង​មានគភ៌​ទៀតហើយ

ឈឺចាប់​ខ្នង​ផ្នែក​ខាងក្រោម

ឈឺ​ចុកចាប់​ខ្លាំង​ក្នុង​ពោះ

មាន​សម្ពាធ​ខ្លាំង​ទៅលើ​ទ្វារមាស ឬ​អាង​ត្រគាក

ស្បូន​កន្ត្រាក់ខ្លាំងៗ ដើម្បី​រុញ​កូន​មក​ខាងក្រៅ

ទាំងអស់​នេះហើយ ជា​សញ្ញា​ដ៏​គួរអោយ​ព្រួ​បារម្ភ​បំផុត​ដែល​បញ្ជាក់ថា កូន​ក្នុង​ផ្ទៃ​របស់​អ្នក​នៅ​មិន​បានយូរ​ទៀតឡើយ៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here