ឥរិយាបទ​ល្អ៥ចំណុច​របស់​អ្នក​ម្តាយ​ពេល​ពពោះ ធ្វើអោយ​ខួរក្បាល​ទារក​ឆ្លាត​វៃ

0

នៅពេល​ឭ​ដំណឹង​ថា​ខ្លួន​មាន​ផ្ទៃពោះ​ភ្លាម ស្ត្រី​ទាំងឡាយ​មិន​ត្រឹមតែ​សប្បាយចិត្ត​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​នោះទេ ពួកគេ​ច្បាស់​ជា​ខំ​ថ្នមខ្លួន​មិន​ហ៊ាន​ធ្វើ​អ្វីធ្ងន់ៗនោះទេ សូម្បីតែ​ការ​ដេក ដើរ អង្គុយ ឈរ រួមទាំង​ការបរិភោគ​ក៏​ប្រយ័ត្ន​ដែរ។

ទន្ទឹមនឹង​ភាពសប្បាយ​រីករាយ​នេះ អ្នក​ម្តាយ​គ្រប់រូប​ច្បាស់​ជា​ចង់​ឲ្យ​ឃើញ​កូន​កើតមក​មាន​សុខភាព​ល្អ ហើយ​ឆ្លាត​ទៀត តើ​មែន​ទេ? តើ​គួរ​ធ្វើ​ដូចម្តេច ទើប​កូន​កើតមក​ឆ្លាត?

បើទោះបីជា​ហ្សែ​ន​របស់​អ្នក​មិន​ឆ្លាត​វៃ​ដូចជា​មនុស្ស​ផ្សេងទៀត​ក៏ពិតមែន ក៏ប៉ុន្តែ​ទម្លាប់​មួយចំនួន​អាចជួយ​ឲ្យ​កូន​របស់​អ្នក​ឆ្លាត​ជាង​អ្នក​បាន។

យកដៃ​អង្អែល​ពោះ
ពេលដែល​អ្នក​នៅ​ម្នាក់ឯង​គួរតែ​ឧស្សាហ៍​ម៉ាស្សា​ក្បាលពោះ ព្រោះ​ទារក​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ពិភព​ខាងក្រៅ​កាន់តែ​ជិតស្និត ហើយ​អាចជួយ​ជំរុញ​ដល់​ការលូតលាស់​រាងកាយ និង​ខួរក្បាល​ទារក​ផងដែរ។

ដើរ​ក្រោម​ពន្លឺព្រះអាទិត្យ
ការដើរ​រយ:ពេល ២០នាទី ក្រោម​ពន្លឺ​ព្រោះ​អាទិត្យ គឺជា​រឿង​ដ៏​ប្រសើរ​ស​ម្រា​ខួរ​ក្បាក​ទារក។ វីតាមីន D អាចជួយ​ដល់​ការរីកលូតលាស់​របស់​កុមារ ហើយ​វា​អាច​ជំរុញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ និង​ថែបំប៉ន​ឲ្យ​ឆ្អឹង​រឹងមាំ។ ដូច្នេះ ក្នុងពេល​ព្រឹក អ្នកជា​ម្តាយ​គួរតែ​ដើរ​ក្រោម​ពន្លឺព្រះអាទិត្យ​រាល់ថ្ងៃ។

អាន​សៀ​ភៅ​មុនពេល​គេង
ការអាន​សៀវភៅ​ក្នុងអំឡុងពេល​ថ្ងៃ គឺជា​ទម្លាប់​ល្អ​សម្រាប់​អ្នក។ ប៉ុន្តែ ការអាន​សៀ​ភៅ​នៅ​ពេលយប់​ពិតជា​ល្អ​សម្រាប់​ទារក ព្រោះ​វា​អាចជួយ​បង្កើន​ថាមពល​ខួរក្បាល​ទារក ហើយ​ជួយ​ឲ្យ​ទារ​កមាន​អារម្មណ៍​ស្រស់ថ្លា ដែល​ល្អ​សម្រាប់​ការអភិវឌ្ឍ​ខួរក្បាល។

ទទួលទាន​អាហារ​មាន​តុល្យភាព
របប​អាហារ​មាន​តុល្យភាព គឺជា​កត្តាចាំបាច់​បំផុត​សម្រាប់​ការលូតលាស់​ទារក​ក្នុង​ផ្ទៃ។ ការ​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ​អាចជួយ​ឲ្យ​រាងកាយ​ទទួលបាន​សារធាតុចិញ្ចឹម និង​ប្រូតេអ៊ីន​បាន​គ្រប់គ្រាន់​ក្នុង​ការបំពេញ​កម្លាំង ព្រមទាំង​ការអភិវឌ្ឍ​ខួរក្បាល​ទារក។

ធ្វើ​លំ​ហាត់ប្រាណ
ការហាត់​ប្រាណ​អំឡុងពេល​មាន​ផ្ទៃពោះ គឺជា​រឿង​ចាំបាច់​មួយ​ដែល​អ្នក​ម្តាយ​ត្រូវតែ​ធ្វើ។ ទម្លាប់​មួយ​នេះ មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​របស់​អ្នក​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ឲ្យ​ទារ​កមាន​សុខភាព​ល្អ និង​មានគំនិត​ឆ្លាត​វៃ៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here